រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួននឹងខ្សែអង្រឹង ហើយបានស្លា.ប់ចោលប្រពន្ធនិងកូន បន្ទាប់ពីបាត់លុយនៅក្នុងផ្ទះ ចំនួន២ពាន់ដុល្លារ សួរប្រពន្ធអត់ដឹង ។
ការធ្វើអត្តឃា.តនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបុរី អេសភី ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមនគរបាល ឱ្យដឹងថា បុរសដែលគិតខ្លីឈ្មោះ ហ៊ាក់ សុខចាន់ អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ បុរសរូបនោះបានចង.កនិងខ្សែអង្រឹង ភ្ជាប់ទៅនឹងកាំជណ្ដើមផ្ទះ ហើយស្លាប់បាត់បង់ជីវិត ។
តាមក្រុមគ្រួសារឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ បុរសរូបនោះបានរៀបចំទៅទិញម្ហូប យកមកធ្វើខួបកំណើតក្មួយ នៅពេលល្ងាច។ លុះត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់លុយចំនួន២០០០ដុល្លារ សួរនាំប្រពន្ធពុំមាននរណាដឹង។ ខណៈនោះ ប្រពន្ធក៏បានធ្វើដំណើរចេញទៅផ្សារបាត់ទៅ។ លុះក្រោយមក ស្រាប់តែមានក្មេងប្រទះឃើញបុរសរូបនោះ ចងកសម្លាប់ខ្លួននៅកាំជណ្ដើរ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ បន្ទាប់ពីភ្ញាក់ផ្អើល ក៏រាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ។ សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ