ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម នេត្រ ភក្ត្រា ជួប​អ្នក​សារព័ត៌មាន តម្រង់​ទិស​ក្រមសីលធម៌​វិជ្ជាជីវៈ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជួប​ជាមួយ​បងប្អូន​អ្នក​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជួប​ជាមួយ​បងប្អូន​អ្នក​សារព័ត៌មាន ដែល​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​នៅ​ពេល​យប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​នានា ដើម្បី​តម្រង់​ទិសលើ​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន នូវ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ពង្រឹង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​សា​ជា​ថ្មី មិន​ត្រូវធ្វើ​បទ​សម្ភាស​យក​មក​ផ្សព្វផ្សាយ​សាធារណៈ ចំពោះ​ជន​ណា ដែល​មាន​វិល្លាស​ស្មារតី ស្រវឹងស្រា បាត់បង់​ស្មារតី គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិន​បាន និង​ជន​ណា ដែល​សង្ស័យ​លើ​ប្រើប្រាស់​គ្រឿងញៀន និង​បាន​បញ្ជាក់​ពី​ផលវិបាក​មួយ​ចំនួន ដែល​ចេញពី​ការ​ផ្សព្វផ្សាយ​មិន​បាន​ផ្ទៀងផ្ទាត់​ប្រភព​ច្បាស់លាស់​។ អ្នក​សារព័ត៌មាន​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិនមែន​ជា​តុលាការ និង​មិនមែន​ជា​អ្នកមាន​អំណាច​បញ្ជា​ឡើយ អ្នក​សារព័ត៌មាន​ជា​អ្នកនាំពាក្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប្រកបដោយ​ប្រភព​ច្បាស់លាស់ ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​បងប្អូន​មួយ​ចំនួន ដែល​បាន​ខិតខំ​បំពេញការងារ​ដោយ​វិជ្ជាជីវៈ និង​ចូលរួម​ជួយ​សង្គម ។ ឯកឧត្តម​សូម​អំពាវនាវ​ដល់​ម្ចាស់​ផលិតផល ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សូម​លើកទឹកចិត្ត​ចំពោះ​អ្នក​ដែល​ផលិត​ខ្លឹមសារ​ល្អ ជួយ​សង្គម រិះគន់​ដើម្បី​ស្ថាបនា និង​ទប់ស្កាត់​ការ​ផលិត​ខ្លឹមសារ ដែល​មិន​មាន​ន័យ និង​ខ្វះ​ក្រមសីលធម៌ ខ្វះ​ការ​ពិត និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ យើង​ទាំងអស់​គ្នា រួម​គ្នា ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​លើ​អាជីព​សារព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ