ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈិមបូព៌ាកំពុងឆេះ! អ៉ីរ៉ង់បើកការវាយប្រហារលើស្ថានទូតអាមេរិកក្នុងក្រុងរីយ៉ាដ និងគោល​ដៅ​សេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់

2 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​រ៉​ង់​បាន​វាយប្រហារ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ​មីនា ប្រឆាំង​ស្ថានទូត​អា​មេ​រិ​ក​​នៅ​ទីក្រុង​រី​យ៉ា​ដ​ រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយ​ដ្រូ​ន​ និង​ដោយ​បន្ត​វាយប្រហារ​បណ្ដា​គោលដៅ​ក្នុង​តំបន់​ ។…

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​រ៉​ង់​បាន​វាយប្រហារ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ​មីនា ប្រឆាំង​ស្ថានទូត​អា​មេ​រិ​ក​​នៅ​ទីក្រុង
​រី​យ៉ា​ដ​ រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយ​ដ្រូ​ន​ និង​ដោយ​បន្ត​វាយប្រហារ​បណ្ដា​គោលដៅ​ក្នុង​តំបន់​ ។ ចំណែក​សហរដ្ឋអាមេរិក​ និងអ៉ីស្រា​អែ​ល​វិញ​ បន្ត​វាយប្រហារអ៉ី​រ៉​ង់​ក្នុង​ក្រប​ខណ្ឌ​អ្វី​ដែល​ប្រធានា​ធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ចាត់​ទុក​ថា ជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​ដែល​អាច​មាន​រយៈពេល​លើស​ពី​១​ខែ ​។

តាម​ក្រសួង​ការពារ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ការ​វាយប្រហារ​ដោយ​ដ្រូ​ន​២​គ្រឿង​ប្រឆាំង​ស្ថានទូត​អា​មេ​រិ​ក ​ប្រចាំ​ក្រុង​រី​យ៉ា​ដ ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​មាន​កម្រិត និង​ការ​ខូចខាត​ស្រាល​ ។ ការ​វាយប្រហារ​នោះ​ កើត​មាន​បន្ទាប់​ពី​ការ​វាយប្រហារ​នា​ពេល​មុន​នេះ របស់​អ៉ី​រ៉​ង់​ប្រឆាំង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​គុយ​វ៉ែត​ ។ ប្រទេស​ជា​ច្រើន​ដែល​ចាត់​ទុក​ថា ​ជា​ប្រទេស​សុខសាន្ត​បំផុត​នៅ
​ម​ជ្ឈឹ​ម​បូព៌ារង​ការ​វាយប្រហារ​របស់​អ៉ី​រ៉ង់​ជា​ការ​សងសឹក ចំពោះ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​និង​
អ៉ីស្រា​អែ​ល​ ។

ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​​នា​ពេល​ថ្មី​ៗ​នេះ ​រួម​មាន មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​២​របស់​អា​ម៉ា​ហ្សូ​ន​ នៅ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ហើយ​ដ្រូ​ន​មួយ​បាន​ធ្លាក់​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​អា​ម៉ា​ហ្សូ​ន​មួយទៀត​ នៅ​បា​រ៉ែ​ន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​នានា​ ។ អ៉ី​រ៉​ង់​ក៏​វាយប្រហារ​ដែរ​ បណ្ដា​ទីតាំង​ថាមពល​នៅ​កា​តា និង​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​វាយប្រហារ​នាវា​ច្រើន​គ្រឿង ក្នុង​ច្រក​សមុទ្រ​ORMUZ ជា​ច្រក​ឆ្លងកាត់​១​ភាគ​៥​នៃ​ការ​ដឹក​ប្រេង​ និង​ឧស្ម័ន​ឆ្លងកាត់ បណ្ដាល​ឲ្យ​តម្លៃ​ប្រេង ​និង​ឧស្ម័ន​ពិភពលោក​ឡើងថ្លៃ​ខ្ពស់​ ។

ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ស្នើ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក ឲ្យ​ចាក​ចេញពី​ប្រទេស​១២ នៅ​ម​ជ្ឈឹ​ម​
បូព៌ាមក​ពី​គ្រោះថ្នាក់​ដល់​សន្តិសុខ​ពួក​គេ​ ។ ប៉ុន្តែ​ការ​បិទ​ផ្នែក​មួយ​ដ៏​ធំ​នៃ​ដែនអាកាស​រារាំង​ពួក​គេ​ភាគច្រើន​មិន​អាច​ចាក​ចេញពី​តំបន់​នោះ​បាន​ ។ លោក​ដូ​ណា​ល់​ត្រាំ​​លើក​ឡើង​ថា ប្រតិបត្តិការ​យោធា​ត្រូវ​មាន​រយៈពេល​ពី​៤​ ទៅ​៥​ស​ប្ដា​ហ៍ តែ​ត្រៀម​អូស​បន្លាយពេល​យូរ​ជាង​នេះ​ទៀត​។

តុល្យការ​បណ្ដោះអាសន្ន​នៃ​ចំនួន​មនុស្ស​ស្លាប់ចំពោះ​ចំនួន​អ្នក​ស្លាប់​មក​ដល់​ពេល​នេះ​ដោយសារ​ស​ង្ក្រា​ម​ដ៏​សាហាវ​នោះ អឌ្ឍចន្ទ​ក្រហមអ៉ី​រ៉​ង់​ថ្លែង​ថា ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥៥៥​នាក់​នៅអ៉ី​រ៉​ង់​ ។ នៅ​អ៉ី​ស្រា​អែ​ល​ដែល​កន្លែង​ជា​ច្រើន​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ីលអ៉ី​រ៉​ង់​មនុស្ស​១១​នាក់​បាន​ត្រូវ​ស្លាប់ ​។

ចំណែក​ការ​វាយប្រហារ​សងសឹក​របស់​អ៉ី​ស្រា​អែ​ល​លើ​លី​បង់់ ចំពោះ​ការ​វាយប្រហារ​របស់​ក្រុម​
ហេ​ស​ប៊ុល​ឡា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥០​នាក់​។ អា​មេ​រិ​ក​អះអាង​ពី​ការ​ស្លាប់​ទាហាន​ខ្លួន​៦​នាក់​។ ទាហាន​ទាំង​៦​នាក់​នោះ ​ស្ថិត​ក្នុង​កងទ័ពជើងគោក​បម្រើ​ការ​ខាង​ផ្នែក​ភស្ដុ​ភារ​នៅ​គុយ​វ៉ែត​។ មនុស្ស​៣​នាក់​ស្លាប់​ នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ម្នាក់​នៅ​គុយ​វ៉ែត​ និង​ម្នាក់​ទៀត​នៅ​បា​រ៉ែ​ន ​៕ ប្រភព៖ associations press

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ