ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ស្អុ.យជន់​លិច​ផ្លូវរាប់​ខែ ក្នុងសង្កាត់កាកាប​ទី២ ពលរដ្ឋ​ស្នើ​សុំ អាជ្ញាធរ​ចុះ​មើល​ផង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ មួយ​ខ្សែ ត្រូវ​ទឹក​ស្អុយ ជន់​លិច​រាប់​ខែ នៅ​រដូវប្រាំង​និង​កំពុង​តែ​បង្ក​អោយ​ផ្លូវ​រង​ការ​ខូចខាត​បណ្តើរ​ៗ​ព្រមទាំង​ប៉ះពាល់​ដល់​បរិស្ថាន​និង​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ដោយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់​ឡើយ​។ ទន្ទឹម​នឹង​នោះ ប្រជាពលរដ្ឋ​ក៏​បាន​ទទូច​ក៏​ស្នើ​សុំ…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ មួយ​ខ្សែ ត្រូវ​ទឹក​ស្អុយ ជន់​លិច​រាប់​ខែ នៅ​រដូវប្រាំង​និង​កំពុង​តែ​បង្ក​អោយ​ផ្លូវ​រង​ការ​ខូចខាត​បណ្តើរ​ៗ​ព្រមទាំង​ប៉ះពាល់​ដល់​បរិស្ថាន​និង​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ដោយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់​ឡើយ​។

ទន្ទឹម​នឹង​នោះ ប្រជាពលរដ្ឋ​ក៏​បាន​ទទូច​ក៏​ស្នើ​សុំ អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន ជ័យ​មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ជួសជុល​ប្រព័ន្ធ​លូ​ដើម្បី​ប​ញ្ជ្រៀ​ស​ទឹក​ដក់​ រង​ការ​ខូចខាត​ផ្លូវ​ផង​ដែរ​។ កំណាត់​ផ្លូវ ខាងលើ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​នោះ បាន​ស្ទះ​លូ​ ហើយ​ទឹក​ស្អុយ​ហូរ​ចេញ​ជន់​លិច​ផ្លូវ​ប្រមាណ​២​ទៅ​៣​ខែ​មក​ហើយ ដោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ទប់​ទំនប់​មុខ​ផ្ទះ​របស់​ខ្លួន​ជា​កង់​ៗ​ដើម្បី​ធ្វើ​ដំណើរ​ចេញចូល​ផ្ទៈ​របស់​ខ្លួន​យ៉ាង​វេទនា​បំផុត​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ទឹក​ស្អុយ​ដែល​ជន់​លិច​ផ្លូវ នោះ​កំពុងបង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង សោភ័ណ​ភាព រាជធានី​ភ្នំពេញ​យ៉ាងធ្ងន់ធ្ងរ និង​បង្ករ​ឲ្យ​ផ្លូវ​បេតុង​កំពុង​តែ រង​ការ​ខូចខាត​បណ្តើរ​ៗ​។ ជុំវិញ​ការ​ជន​លិច​ផ្លូវ​នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ​។

បើ​តាម​ប្រជាពលរដ្ឋ​ខ្លះ ថា បណ្តាល​មក​ពី​លូ​ស្ទះ​និង​ខ្លះ​ទៀត​ថា មក​ពី​លូ​នៅ​តំបន់​នោះ​មិន​ទាន់​បាន​ត​ភ្ជាប់​ ។​ ទោះបីជា​យ៉ាងណា​ អាជ្ញាធរ​គូ​ចុះ​ទៅ​មើល​ជួល​ជុល​ឬ​ក៏​ចលនា​ប្រជាពលរដ្ឋ​ឲ្យ​ដាក់​លូ​រំដោះ​ទឹក​បើ​ពួក​គាត់​គ្មាន​លទ្ធភាព​គួរ​អាជ្ញាធរ​ធ្វើ​បដិភាគ កុំ​ទុក​ទឹក​ស្អុយ​ហូរ​ចេញ​លិច​ផ្លូវ​រាប​ខែ​បែប​នេះ​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ