ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​លោ.តទឹក​ស.ម្លា.ប់​ខ្លួន​ទាំង​ព្រឹក​នៅ​ស្ទឹង​សង្កែ ​

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ទំនង​មាន​«​វិបត្តិ​ស្នេ​ហ៏​» យុវតី​ដែល​ទើប​មាន​អាយុ​១៦​ឆ្នាំ បាន​ងើប​ពី​​ព្រលឹម​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ទឹង​សង្កែ ​ខាង​មុខ​សាលាខេត្ត​បាត់ដំបង  បណ្ដាល​ឲ្យ​ស្លាប់ តែ​បាន​បន្សល់​ទុក​ស្បែកជើង និង​ម៉ូតូ​នៅ​លើ​ស្ពាន  បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

ខេត្តបាត់ដំបង ​៖  ទំនង​មាន​«​វិបត្តិ​ស្នេ​ហ៏​» យុវតី​ដែល​ទើប​មាន​អាយុ​១៦​ឆ្នាំ បាន​ងើប​ពី​​ព្រលឹម​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ទឹង​សង្កែ ​ខាង​មុខ​សាលាខេត្ត​បាត់ដំបង  បណ្ដាល​ឲ្យ​ស្លាប់ តែ​បាន​បន្សល់​ទុក​ស្បែកជើង និង​ម៉ូតូ​នៅ​លើ​ស្ពាន  បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី ០៣ មិ​នា ត្រង់​ចំណុច​ស្ពាន​សម្ដេច ​ហ៊ុន ​សែន  ក្នុង​សង្កាត់​​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

​យោង​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  យុវតី​ដែល​លោតទឹក​ធ្វើ ​«​អត្តឃាត​»​នោះ ឈ្មោះ ប៉ែន រតនា​ពិ​កែវ អាយុ​១៦​ឆ្នាំ ជា​បុគ្គលិក​បំរើ​ការ​នៅ​ហាង​«​សមុទ្រ​ប៊ូ​ហ្វេ​» រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។

របាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ទៀត​ថា នារី​រង​គ្រោះ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង លោតទឹក​សម្លាប់​ខ្លួន ដោយសារ​តែ​នាង​មាន ​«​វិបត្តិ​ស្នេហា​»​ ។ នេះ​បើ​តាម​សមត្ថកិច្ច​ស្រង់​សម្ដី​សាច់ញាតិ និង​ប្រភព​ពី​អ្នក​ស្គាល់​នាង​ ។

​ស្ថិត​ក្នុង​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ បើ​តាម​សមត្ថកិច្ច​ថា  អ្នក​ដើរ​ហាត់ប្រាណ​បាន​ប្រទះ​ឃើញ​នារី​វ័យក្មេង​រូប​នេះ​ដំបូង​គេ ដែល​បាន​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ទឹង​សង្កែ​។    សាក្សី​និយាយ​ថា  ដំបូង​គេ​ឃើញ​នាង​ជិះ​ម៉ូតូ​មក​ឈប់​លើ​ស្ពាន​ទាំង​ព្រឹក តែ​គេ​មិន​នឹក​ស្មានថា នាង​មក​លោតទឹក​ទេ  លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​នាង​ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចូល​ទឹកស្ទឹង​បាត់​ខ្លួន​ឈឹង​ភ្លាម​ៗ​តែ​ម្ដង​ ។ ​

គេ​បាន​រាយ​ការ​ណ៍​​ភ្លាម​ៗ​ទៅ​កាន់​សមត្ថកិច្ច  ដើម្បី​ជួយ​អន្តរា​គម​ន៏ និង​ស្វែងរក​សាច់ញាតិ​។​លុះ​បន្តិច​ក្រោយមក ​ក៏​ឃើញ​ក្រុម​គ្រួសារ​នាង​មក​ដល់​ចុះ​រាវរក​ឃើញ​នាង​នៅ​ក្នុង​ទឹក​ភ្លាម​ៗ​ដែរ តែ​នាង​បាន​ស្លាប់​ទៅ​ហើយ​ ។

​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​សាច់ញាតិ និង​ក្រុម​គ្រួសារ​ដែល​បាន​មក​ស្រង់​យក​សាក​សព​​នាង​ពី​ក្នុង​ទឹក ម្នាក់​បាន​ស្រែង​ទ្រហោយំ​បោក​ខ្លួន ស្ដាយស្រណោះ​នាង​ ។   តាម​ការ​ផ្ដល់​ចម្លើយ សាច់ញាតិ​ហាក់​មិន​បានដឹង​ពី​ដំណើររឿង​នេះ​ជាក់លាក់​ទេ ដែល​នាំ​ឲ្យ​នារី​វ័យ​ជំទង់​រូប​នេះ​ សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​លោតទឹក ​។

​និយាយ​បណ្ដើរ​ស្រែកយំ​សោកសង្រេង​បណ្ដើរ  តាម​រយៈ​ប្អូនស្រី​របស់​នាង គ្រាន់តែ​បាន​ផ្ដល់​ចម្លើយ​ខ្លី​ថា  «​ម្ដាយ ឪពុក​នាង មិន​មានរឿង​អ្វី​ជាមួយ​បងស្រី​នាង​ទេ (​ជន​រង​គ្រោះ​) ។   ក្រោយ​ចេញពី​ធ្វើការ​វិញ កាលពី​យប់មិញ នាង​បាន​សុំ​ម្ដាយ​ដើរ​លែង​ជាមួយ​មិត្តភក្ដិ​ ។   ហើយ​ពេល​ត្រឡប់​មក​វិញ ក៏​មិន​មានរឿង​អ្វី​ដែរ  ស្រាប់តែ​ព្រឹក​ឡើង​គាត់​ជីះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​»​ ។  ​ប៉ុន្តែ​ប្រភព​ដែល​ស្គាល់​នាង​​បាន​បង្ហើប​ឲ្យ​ដឹង​ថា   ការ​សម្រេច​ធ្វើ​អត្តឃាត​របស់​យុវតី​វ័យ​ជំ​ទង​រូប​នេះ  ទំនង​អាច​ពាក់ព័ន្ធ​នឹង​«​វិបត្តិ​ស្នេហា​»​។              

យ៉ាងណា​ក្ដី  នេះ​គ្រាន់តែ​ជា​អំណាស់អំណាង​ក្រៅផ្លូវការ ដែល​មិត្តភក្ដិ​របស់​នាង បាន​បង្ហើប​ឲ្យ​ដឹង​តែ​ប៉ុ​ណ្នោះ   រីឯ​រឿងរ៉ាវ​ពិតប្រាកដ​បែប​ណា  មាន​តែ​សាមី​ខ្លួន និង​ក្រុម​គ្រួសារ​នាង​តែ​ប៉ុណ្ណោះ ទើប​ដឹង​ច្បាស់​ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ចុង​ក្រោយ​ថា   ក្រៅពី​ម៉ូតូ​០១​គ្រឿង និង​ស្បែកជើង​០១​សម្រាប់  សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​កូនកាំបិត​០១​ដែរ ដែល​នារី​រង​គ្រោះ​បន្សល់​ទុក មុន​ពេល​នាង​លោតទឹក​សម្លាប់​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ