ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​លែង​ត្រី​រាជ​មួយ​ក្បាល​ទម្ងន់​៤០​គីឡូក្រាម​ចូល​ទន្លេ​វិញ

28 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ត្រី​រាជ​មួយ​ក្បាល​ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់លែង យក​ទៅ​លែង​ចូល​ទន្លេ​ធម្មជាតិ​វិញ កាលពី​រសៀល​ថ្ងៃ​ទី​2 ខែមីនា ឆ្នាំ​2026 ។…

ខេត្តកំពង់ឆ្នាំង ៖ ត្រី​រាជ​មួយ​ក្បាល​ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់លែង យក​ទៅ​លែង​ចូល​ទន្លេ​ធម្មជាតិ​វិញ កាលពី​រសៀល​ថ្ងៃ​ទី​2 ខែមីនា ឆ្នាំ​2026 ។

លោក តាត សី​ហាក់ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ប្រជា​នេសាទ​ឈ្មោះ នាង នឿ​ន រស់នៅ​ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​ចាប់​បាន​ត្រី​រាជ​១​ក្បាលមាន​ទម្ងន់​៤០​គីឡូក្រាម មាន​ប្រវែង​១,៥​ម៉ែត្រ មាន​ទទឹង​០,៤ ម៉ែត្រ ដោយ​ការ​ដាក់​លប​ចាប់​បាន​នៅ​ចំណុច​វាលភក់ ។

ក្រោយ​ការ​ចាប់​បាន ប្រជា​នេសាទ​បាន​ប្រគល់​ត្រី​នោះ​មក​ឱ្យ​មន្ត្រី​រដ្ឋបាល​ជលផល ហើយ​ធ្វើការ​លែង​ចូល​ទន្លេ​វិញ ។

លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ បើ​ចាប់​បាន​ត្រី​រាជ ឬ​ត្រី​ធំ​ៗ ពូជ​ត្រី​កម្រ សូម​លែង​ចូល​ទន្លេ​វិញ ឬ​ប្រគល់​ឲ្យ​មន្ត្រី​រដ្ឋបាល​ជលផល ដើម្បី​លេង​ចូល​ទៅ​លើ​វិញ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ