រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកថា អ៊ីរ៉ង់មិនមែនជាសង្គ្រាមគ្មានទីបញ្ចប់ ដូចអ៊ីរ៉ាក់ឡើយ
សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាម (ការពារជាតិ) សហរដ្ឋអាមេរិក លោក Pete Hegseth កាលពីថ្ងៃទី២ ខែមីនា…
សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាម (ការពារជាតិ) សហរដ្ឋអាមេរិក លោក Pete Hegseth កាលពីថ្ងៃទី២ ខែមីនា…
សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាម (ការពារជាតិ) សហរដ្ឋអាមេរិក លោក Pete Hegseth កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នឹងមិននាំទៅរកសង្គ្រាមគ្មានទីបញ្ចប់នោះទេ ហើយគោលបំណងអាមេរិក គឺដើម្បីបំផ្លាញមីស៊ីល កងទ័ពជើងទឹក និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខផ្សេងទៀតរបស់ទីក្រុងតេហេរ៉ង់។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC បានចេញផ្សាយ។
ការលើកឡើងនេះកើតឡើង បន្ទាប់ពីមានការព្រួយបារម្ភខ្លាំងឡើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ អាចវិវត្តទៅជាជម្លោះក្នុងតំបន់ដែលអូសបន្លាយពេលយូរ ប៉ុន្តែលោក Hegseth បានប្រកាសអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណថា នេះមិនមែនប្រទេសអ៊ីរ៉ាក់។ នេះមិនមែនជាសង្គ្រាមគ្មានទីបញ្ចប់នោះទេ ទោះបីជាលោកបានព្រមានថា ការស្លាប់ និងរបួសទាហានអាមេរិកកាន់តែច្រើនទំនងជាកើតឡើងនៅសប្តាហ៍ខាងមុខក៏ដោយ។
យ៉ាងណាមិញ លោក Hegseth បានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះអំពីប្រតិបត្តិការនេះ ដោយបន្សល់ទុកសំណួរដែលមិនទាន់មានចម្លើយអំពីទំហំ ឬរយៈពេល។ លោកក៏បានដាក់ជម្លោះនេះថា ឱកាសមនុស្សជំនាន់ក្រោយ ដើម្បីកែប្រែមជ្ឈិមបូព៌ាឡើងវិញ។ វោហាសាស្ត្រនេះឆ្លុះបញ្ចាំងពីអំណះអំណាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) នៅក្នុងការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា ការបង្ខំឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់តំណាងឱ្យជ័យជម្នះ ដែលមិនបានកើតឡើងអំឡុងប្រធានាធិបតីអាមេរិកមុនៗ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕



ចែករំលែកព័តមាននេះ