ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​វា.យ​ស.ង​សឹ.ក​ក្រុម​ហេស​បូឡា​នៅ​លី​បង់​ ស្លា.ប់​៣១នាក់​ និង​រ.បួ.ស​ជាង​១០០​នាក់

11 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លី​បង់​ថ្មី​ៗ​នេះ ​អ៊ី​ស្រា​​អែល​បាន​ចាត់​វិធាន​ការ​​វាយ​បក​វិញ​ទៅ​លើ​រដ្ឋ​ធានី​បេរូត​របស់​ប្រទេស​នេះ​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​​​៣០​នាក់​។ ក្រុម​ហេស​បូឡា​អះ​អាង​ថា​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​ចូល​អ៊ីស្រា​អែល​ដោយ​ប្រើ​ប្រាស់​រ៉ុក​កែត​​ និង​ដ្រូន​​​។ គោល​ដៅ​ធំ​របស់​ពួក​គេ​គឺ​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​មួយ​កន្លែង​នៅ​តំបន់​ហាយ​ហ្វា​ (Haifa) នៃ​ប្រទេស​អ៊ីស្រា​អែល​ភាគ​ខាង​ជើង​។ ដូច្នេះ​សង្គ្រាម​ដែល​មុន​ដំបូង​កើត​ឡើង​ត​ទល់​គ្នា​តែ​រវាង​អ៊ីរ៉ង់​ទល់​នឹង​អ៊ីស្រា​អែល​ និង​អាមេរិក​ឥឡូវ​នេះ​បែក​សា​យាមោ​ដល់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​។…

ទី​ក្រុង​យេរូសាឡឹម៖ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លី​បង់​ថ្មី​ៗ​នេះ ​អ៊ី​ស្រា​​អែល​បាន​ចាត់​វិធាន​ការ​​វាយ​បក​វិញ​ទៅ​លើ​រដ្ឋ​ធានី​បេរូត​របស់​ប្រទេស​នេះ​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​​​៣០​នាក់​។ ក្រុម​ហេស​បូឡា​អះ​អាង​ថា​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​ចូល​អ៊ីស្រា​អែល​ដោយ​ប្រើ​ប្រាស់​រ៉ុក​កែត​​ និង​ដ្រូន​​​។ គោល​ដៅ​ធំ​របស់​ពួក​គេ​គឺ​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​មួយ​កន្លែង​នៅ​តំបន់​ហាយ​ហ្វា​ (Haifa) នៃ​ប្រទេស​អ៊ីស្រា​អែល​ភាគ​ខាង​ជើង​។

ដូច្នេះ​សង្គ្រាម​ដែល​មុន​ដំបូង​កើត​ឡើង​ត​ទល់​គ្នា​តែ​រវាង​អ៊ីរ៉ង់​ទល់​នឹង​អ៊ីស្រា​អែល​ និង​អាមេរិក​ឥឡូវ​នេះ​បែក​សា​យាមោ​ដល់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​។ ប្រទេ​សខ្លះ​អត់​ដឹង​រឿង​អីសោះ ឬ​ក៏​ថា​ចង់​បាន​ត្រឹម​តែ​មួយ​សុខ​ខ្លួន​​ ប៉ុន្តែ​​ត្រូវ​គេ​អូស​ចូល​ទៅ​ក្នុង​សង្គ្រាម​នេះ​ឱ្យ​ទាល់​តែ​បាន​។ ​​សូម​ជម្រាប​ថា​នៅប្រទេស​លីបង់​សព្វ​ថ្ងៃ​នេះ​បែង​ចែក​ជា​រដ្ឋាភិបាល​លីបង់​ដែល​មិន​សូវ​មាន​កម្លាំង​យោធា​រឹង​មាំ​ប៉ុន្មាន​ទេ ហើយ​និង​ក្រុម​ហេស​បូឡា​ដែល​​មាន​កង​ទ័ព​រាប់​ម៉ឺន​នាក់​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​អាវុធ​យុទ្ធ​ភ័ណ្ឌ និង​លុយ​កាក់​ពី​អ៊ីរ៉ង់​។

គេ​អាច​និយាយ​ម៉្យាង​ទៀត​ថា​អ៊ីរ៉ង់​ចិញ្ចឹម​ក្រុម​ហេស​បូឡា​ទុក​ប្រឆាំង​អ៊ីស្រា​អែល​ក៏​បាន​ដែរ​​។ ​អ៊ីរ៉ង់​មិន​មែន​គាំទ្រ​តែ​ហេស​បូឡា​មួយ​ទេ។​ ចលនា​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រឆាំង​អ៊ីស្រា​អែល និង​អាមេរិក​ អ៊ីរ៉ង់​គាំទ្រ​ទាំង​អស់​រួម​ទាំង​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា​, ក្រុម​ហ៊ូ​ទី​នៅ​យេម៉ែន និង​ចលនា​​ប្រដាប់​អាវុធ​​​នៅ​ស៊ីរី អ៊ីរ៉ាក់​ និង​ប្រទេស​ដទៃ​ទៀត​នៃ​តំបន់​មជ្ឈិម​បូព៌ា​។ ​ក្រុម​ហេស​បូឡា​ប្រកាស​​​ថា​មូល​ហេតុ​ដែល​ពួក​គេវាយ​ប្រហារ​អ៊ីស្រា​អែល​​​ដើម្បីសង​សឹក​ឱ្យ​អតីត​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ (អគ្គ​មគ្គុទ្ទេសក៍) លោក​អាយ៉ា​តូឡា អាលី​ ខាមេនី​ដែល​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អាមេរិក និង​អ៊ីស្រា​អែល​។ ហេស​បូឡា​ថា​ខ្លួន​ធ្វើ​បែប​នេះ​ដើម្បី​ការ​ពារ​ប្រទេស​លីបង់ និង​ប្រជា​ជន​លីបង់​ទប់​ទល់​នឹង​អំពើ​ឈ្លាន​ពាន​របស់​អ៊ី​ស្រា​អែល​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ជាតិ​របស់​ប្រទេស​លីបង់​ផ្សាយ​ថា​មនុស្ស​៣១​នាក់​បាន​ស្លាប់​ និង​១៤៩​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​បក​របស់​អ៊ីស្រា​អែល​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រា​អែល​ លោក​អ៊ីស្រា​អែល​ ខាត (Israel Katz) ថ្លែង​ថា​​ក្រុម​ហេស​បូឡា​ត្រូវ​តែ​សង​នូវ​តម្លៃ​​​ដ៏​ខ្ពស់​មួយ​​ដែល​ពួក​គេ​ហ៊ាន​វាយ​ប្រហារមក​លើ​អ៊ីស្រា​អែល​។ លោក​ថ្លែង​ថា​ឥឡូវ​នេះ អ៊ីស្រាអែល​ដាក់​ផែន​ការ​កម្ទេច​មេ​ចលនា​របស់​ហេស​បូឡា​ឈ្មោះ​ណាអ៊ីម កាសឹម (Naim Qassem)៕ ប្រភព​៖ អាល់​ចា​ស៊ីរ៉ា និង​ប្រភព​ដទៃទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ