ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ប្ដេជ្ញាសងសឹកឱ្យមេដឹកនាំកំពូល ក្រោយការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល

2 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី ​បានផ្ញើលិខិតផ្លូវការទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយព្រមានថា ការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក…

ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី ​បានផ្ញើលិខិតផ្លូវការទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយព្រមានថា ការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី ​គឺជាសកម្មភាពភេរវកម្មដ៏អាក្រក់បំផុត និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី៣ ខែមីនានេះ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា អាម៉េរិក និងអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះ “ផលវិបាកដែលមិនអាចស្មានទុកជាមុនបាន” ហើយអ៊ីរ៉ង់មានសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាព និងសងសឹកវិញតាមគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលមិនមានការញុះញង់នេះ។

​ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានធ្លាក់ក្នុងភាពចលាចលជា​អតិបរមា បន្ទាប់ពីកងទ័ពអាកាសអាម៉េរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំចូលក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃសៅរ៍ ដែលបណ្ដាលឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាត់បង់ជីវិត។ ការបាត់បង់បុគ្គលដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់នាពេលនេះ មិនត្រឹមតែជាការវាយប្រហារលើរូបរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវាយប្រហារលើកិត្តិយសជាតិ និងមនោគមវិជ្ជាសាសនារបស់អ៊ីរ៉ង់ ដែលអាចនឹងរុញច្រានឱ្យមានសង្គ្រាមសងសឹកទ្រង់ទ្រាយធំទូទាំងតំបន់ ប្រសិនបើគ្មានការអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ