ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយ​វែត​ច្រឡំ​ដៃ​បា.ញ់​ឆេះ​យន្ត​ហោះ​អាមេរិក​អស់​បី​គ្រឿង, សំណាង​ល្អ​ពីឡុត​លោត​ឆ័ត្រ​យោង​ទាន់

12 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ នៅ​ពេល​សង្គ្រាម​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក មាន​ករណី​ក្រុម​សម្ព័ន្ធ​ដូច​គ្នា​បាញ់​ច្រឡំ​ទៅ​លើ​យន្ត​ហោះ​របស់​គ្នា​ឯង​។ អគ្គ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​អាមេរិក​បញ្ជាក់​ថា​​គុយ​វែត​បាន​បាញ់​ដោយ​ច្រឡំ​ដៃ​ទៅ​លើ​យន្ត​ហោះ​ចម្បាំង​អាមេរិក​បីគ្រឿង​បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​គ្មាន​សល់​។ នៅ​ម៉ោង​១១:០៣​យប់​មិញ យន្ត​ហោះ​ស៊េរី​ចាស់​ម៉ាក​អែហ្វ​១៥​ (F-15) ចំនួន​បី​គ្រឿង​បាន​បើក​ការ​ហោះ​​ហើរ​ជា​លក្ខ​ណៈ​គាំទ្រ​ដល់​ប្រតិ​បត្តិ​ការ​សឹក​អាមេរិក​​ដែល​មាន​ឈ្មោះ​ថា​អូប៉ឺរ៉េសឹន អេពីក…

ទី​ក្រុង​តេ​អេ​រ៉ង់​៖ នៅ​ពេល​សង្គ្រាម​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក មាន​ករណី​ក្រុម​សម្ព័ន្ធ​ដូច​គ្នា​បាញ់​ច្រឡំ​ទៅ​លើ​យន្ត​ហោះ​របស់​គ្នា​ឯង​។ អគ្គ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​អាមេរិក​បញ្ជាក់​ថា​​គុយ​វែត​បាន​បាញ់​ដោយ​ច្រឡំ​ដៃ​ទៅ​លើ​យន្ត​ហោះ​ចម្បាំង​អាមេរិក​បីគ្រឿង​បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​គ្មាន​សល់​។ នៅ​ម៉ោង​១១:០៣​យប់​មិញ យន្ត​ហោះ​ស៊េរី​ចាស់​ម៉ាក​អែហ្វ​១៥​ (F-15) ចំនួន​បី​គ្រឿង​បាន​បើក​ការ​ហោះ​​ហើរ​ជា​លក្ខ​ណៈ​គាំទ្រ​ដល់​ប្រតិ​បត្តិ​ការ​សឹក​អាមេរិក​​ដែល​មាន​ឈ្មោះ​ថា​អូប៉ឺរ៉េសឹន អេពីក ព្យូរី (Operation Epic Fury)។

នៅ​អំឡុង​ពេល​បើក​ប្រតិ​បត្តិ​ការ​សឹក​នោះ ​អ៊ីរ៉ង់​ក៏​​បញ្ជូន​យន្ត​ហោះ​, មីស៊ីល​ និង​ដ្រូន​ទៅ​វាយ​ប្រហារ​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​។ ម៉្លោះ​ហើយ​ យន្ត​ហោះ​ចម្បាំង​របស់​អាមេរិក​ទាំង​នោះ​​ត្រូវ​បាន​បាញ់​​ទម្លាក់​ទាំង​ភាន់​ច្រឡំ​ព្រោះ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ដូច្នេះ​​ឱ្យ​តែ​យន្ត​ហោះ​ ឬ​មីស៊ីល​ហោះ​កាត់​ត្រូវ​តែ​បាញ់​ទម្លាក់​ហើយ​។

អាមេរិក​ និង​អ៊ីស្រា​អែល​បន្ត​វាយ​ប្រហារ​គោល​ដៅ​ជា​ច្រើន​កន្លែង​នៅ​អ៊ីរ៉ង់​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ប្រទេស​តាម​បែប​សាសនា​និយម​របស់​លោក​អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei)។ អ៊ីរ៉ង់​ទោះ​បី​មាន​តែ​ម្នាក់​ឯង​ក៏​​ដោយ​ក៏​ត្រូវ​តែ​វាយ​បក​​វិញ​ជា​ដាច់​ខាត​។ ពេល​ខ្លះ អ៊ីរ៉ង់​មិន​ត្រឹម​តែ​វាយ​ប្រហារ​គោល​ដៅ​យោធា​របស់​អ៊ីស្រា​អែល​ និង​អា​មេ​រិក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​វាយ​​ប្រហារ​ទី​តាំង​របស់​ជន​ស៊ីវិល​ផង​ដែរ​។​

នៅ​ក្នុង​ករណី​គុយ​វែត​បាញ់​ធ្លាក់​យន្ត​ហោះ​អាមេរិក​ទាំង​បី​គ្រឿង​នោះ អាកាស​យានិក​សរុប​៦​នាក់​អាច​ចុច​គន្លឹះ​ឆ័ត្រ​យោង​រលាស់​ខ្លួន​ចេញ​ពី​យន្ត​ហោះ​ដោយ​សុវត្ថិ​ភាព​គ្រប់​ៗ​គ្នា​។ គុយ​វែត​ប្រកាស​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​បាញ់​ធ្លាក់​យន្ត​ហោះ​ទាំង​នោះ​មែន​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អាមេរិក​នៅ​តែ​អរ​គុណ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យោធា​គុយ​វែត​ដែល​តែង​តែ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ប្រតិ​បត្តិ​ការ​​សឹក​វាយ​ប្រហារ​អ៊ីរ៉ង់​លើក​នេះ​។ រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​មូល​ហេតុ​អ្វី​បាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​គុយ​វែត​បាញ់​ច្រឡំ​បែប​នេះ​ទេ​​៕​ ប្រភព៖ ប៉ូលីទីកូ (Politico) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ