ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំមើលស្រាលកម្ដៅថ្ងៃ! អាថ៌កំបាំងសុវត្ថិភាពសម្រាប់មនុស្ស ៦ ក្រុមដែលមានហានិភ័យខ្ពស់

2 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលអាកាសធាតុកើនកម្ដៅខ្លាំង រាងកាយមនុស្សអាចជួបបញ្ហាធ្ងន់ធ្ងរដែលហៅថា Heatstroke ឬជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ ដែលជាស្ថានភាពអាសន្នផ្នែកវេជ្ជសាស្ត្រនៅពេលសីតុណ្ហភាពក្នុងខ្លួនហក់ឡើងលើសពី 40°C។ ស្ថានភាពនេះបណ្ដាលឱ្យប្រព័ន្ធគ្រប់គ្រងកម្ដៅក្នុងខ្លួនលែងដំណើរការ នាំឱ្យមានរោគសញ្ញាដូចជា…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលអាកាសធាតុកើនកម្ដៅខ្លាំង រាងកាយមនុស្សអាចជួបបញ្ហាធ្ងន់ធ្ងរដែលហៅថា Heatstroke ឬជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ ដែលជាស្ថានភាពអាសន្នផ្នែកវេជ្ជសាស្ត្រនៅពេលសីតុណ្ហភាពក្នុងខ្លួនហក់ឡើងលើសពី 40°C

ស្ថានភាពនេះបណ្ដាលឱ្យប្រព័ន្ធគ្រប់គ្រងកម្ដៅក្នុងខ្លួនលែងដំណើរការ នាំឱ្យមានរោគសញ្ញាដូចជា គ្រុនក្ដៅខ្លាំង វង្វេងស្មារតី ដកដង្ហើមញាប់ ចង្វាក់បេះដូងមិនទៀងទាត់ និងអាចឈានដល់ការប្រកាច់ សន្លប់ ឬបាត់បង់ជីវិតប្រសិនបើមិនបានជួយសង្គ្រោះទាន់ពេល។

ក្រុមមនុស្សដែលមានហានិភ័យខ្ពស់បំផុតរួមមាន អ្នកដែលធ្វើការងារឬហាត់ប្រាណនៅខាងក្រៅផ្ទះក្រោមពន្លឺថ្ងៃយូរ កុមារអាយុក្រោម ៥ ឆ្នាំ និងមនុស្សចាស់ដែលរាងកាយមិនអាចគ្រប់គ្រងកម្ដៅបានល្អដូចមនុស្សពេញវ័យ។ បន្ថែមពីនេះ អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺបេះដូង លើសឈាម មនុស្សដែលមានធាត់ជ្រុល និងអ្នកដែលសម្រាកមិនគ្រប់គ្រាន់ សុទ្ធតែស្ថិតក្នុងតំបន់គ្រោះថ្នាក់។ ជាពិសេស អ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនក្នុងអាកាសធាតុក្ដៅ ងាយនឹងបាត់បង់ជាតិទឹកលឿន និងធ្វើឱ្យបេះដូងធ្វើការធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យមានការឆក់ស្លាប់ភ្លាមៗ។

ដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរផឹកទឹកឱ្យបានច្រើនជាងធម្មតា ស្លៀកសម្លៀកបំពាក់ពណ៌ស្រាលស្ដើងៗដែលខ្យល់ចេញចូលល្អ និងជៀសវាងការចេញក្រៅចំពេលថ្ងៃត្រង់ខ្លាំង។ ក្នុងករណីជួបអ្នកដែលមានរោគសញ្ញាគ្រុនក្ដៅខ្លាំង ឬសន្លប់ ត្រូវប្រញាប់ផ្លាស់ទីពួកគេទៅកន្លែងម្លប់ រួចប្រើកន្សែងត្រជាក់ជូតខ្លួនដើម្បីបញ្ចុះកម្ដៅជាបន្ទាន់ និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ការយល់ដឹងពីសញ្ញាព្រមាន និងការត្រៀមលក្ខណៈឱ្យបានល្អ គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការការពារជីវិតពីគ្រោះថ្នាក់នៃរដូវកម្ដៅនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ