ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ប្រកាសបិទទ្វារចរចាជាមួយអាមេរិក ខណៈ​លោក​ឡារីហ្សានី សន្យាវាយបកវិញដោយកម្លាំងដែលមិនធ្លាប់មានពីមុនមក

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​បំផុត​ខាង​សន្តិសុខ​អ៉ីរ៉​ង់ ​លោក​អា​លី​ឡា​រី​ហ្សា​នី ​ថ្លែង​ថា ក្រុង​តេ​ហេ​រ៉​ង់​នឹង​មិន​ចរចា​ឡើយ​ ជាមួយ​សហរដ្ឋអាមេរិក ដែល​នោះ​ ជា​ការ​ពង្រឹង​ជំហរ​របស់​ប្រទេស​​ពេល​ដែល​អា​មេ​រិ​ក ​និងអ៉ីស្រាអែ​ល​កំពុង​វាយប្រហារ​ខ្លាំងក្លា​លើ​អ៉ីរ៉​ង់…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​បំផុត​ខាង​សន្តិសុខ​អ៉ីរ៉​ង់ ​លោក​អា​លី​ឡា​រី​ហ្សា​នី ​ថ្លែង​ថា ក្រុង​តេ​ហេ​រ៉​ង់​នឹង​មិន​ចរចា​ឡើយ​ ជាមួយ​សហរដ្ឋអាមេរិក ដែល​នោះ​ ជា​ការ​ពង្រឹង​ជំហរ​របស់​ប្រទេស​​ពេល​ដែល​អា​មេ​រិ​ក ​និងអ៉ីស្រាអែ​ល​កំពុង​វាយប្រហារ​ខ្លាំងក្លា​លើ​អ៉ីរ៉​ង់ ដែល​សម្លាប់​មេ​ដឹកនាំ​កំពូល​ប្រទេស​នេះ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​ ។

ក្នុង​សារ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​X​ លោក​អា​លី​ឡា​រី​ហ្សា​នី​ថ្លែង​ថា យើង​នឹង​មិន​ចរចា​ជាមួយ​អា​មេ​រិ​ក​ឡើយ​ ។ លោក​បដិសេធ​ព័ត៌មាន​នានា​ដែល​ថា ក្រុង​តេ​ហេ​រ៉​ង់​ស្វែងរក​ចរចា​តាម​រយៈ​អាជ្ញាកណ្ដាល ក្រោយ​ការ​វាយប្រហារ​កាលពី​ចុង​ស​ប្ដា​ហ៍​ ។ លោក​ឡា​រី​ហ្សា​នី​ ជា​លេខាធិការ​ក្រុម​ប្រឹក្សា​​កំពូល​នៃ​សន្តិសុខ​ជាតិអ៉ី​រ៉​ង់ ក៏​ចោទប្រកាន់​ផង​ដែរ​ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​​ថា ជា​អ្នក​ធ្វើ​ឲ្យ​តំបន់​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូកច្របល់ ហើយ​ចែកចាយ​ក្ដី​សង្ឃឹម​ក្លែងក្លាយ​នានា​ទាក់ទិន​ខាង​ការទូត​ ។

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើង​ ពេល​ការ​ប្រយុទ្ធ កំពុង​មានការ​កើនឡើង​ក្នុង​តំ​បន់​។ អ៉ីស្រា​អែ​ល​ធ្វើការ​វាយប្រហារ​ថ្មី​លើ​ក្រុង​តេ​ហេ​រ៉​ង់ ​នា​ថ្ងៃ​ទី​១ ​មីនា ចំណែក​អ៉ី​រ៉​ង់ ​និង​បណ្ដា​ក្រុម​សម្ព័ន្ធមិត្ត​បាន​បាញ់​មី​ស៊ីល​ស្រោច​លើ​អ៉ី​ស្រា​អែ​ល និង​លើ​បណ្ដា​គោលដៅ​ទាក់ទិន​នឹង​អា​មេ​រិ​ក​នៅ​
ម​ជ្ឈឹ​ម​បូព៌ា ។ លោក​ត្រាំ​ថ្លែង​នា​យប់​ថ្ងៃ​ទី​២ ​មីនា​ ថា ប្រតិបត្តិការ​យោធា​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល​នឹង​បន្ត​ទៀត ហើយ​អាច​មាន​រយៈពេល​ច្រើន​ស​ប្ដា​ហ៍​ ។ លោក​បាន​ប្រាប់​ដល់​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់​និង​កងកម្លាំង​សន្តិ​សុច​អ៉ី​រ៉​ង់​ឲ្យ​ចុះចាញ់​ ឬ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​ថ្មី​ៗ​ ។

ការ​បដិសេធ​មិន​ចរចា​របស់​លោក​ឡា​រី​ហ្សា​នី​កំណត់​ពីរ​បត់​ថ្មី​មួយ បើ​ប្រៀបធៀប​ទៅ​នឹង​ប៉ុន្មាន​ថ្ងៃមុន​នេះ ពេល​ដែល​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់​នៅ​ប្រកាស​ជា​សាធារណៈ​ពី​ការ​រក្សា​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ ជាមួយ​ក្រុង​វ៉ា​ស៊ីន​តោន ប្រសិនបើ​គេ​ប្រកាន់​យក​ផ្លូវ​ការទូត​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ​មីនា ប្រធានាធិបតី​អ៉ី​រ៉​ង​វាយតម្លៃ​ថា ការ​សម្លាប់​លោក​អា​លី​ខា​មេ​នី ​គឺជា​ការ​ប្រកាសសង្គ្រាម​មួយ​ប្រឆាំង​សាសនិក​អ៊ិ​ស្លា​ម ​ពិសេស​ប្រឆាំង​ពួក​ស៊ី
អ៉ីត​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ ។

ប្រធានាធិបតី​រូប​នោះ ​លោក​ម៉ាស់​ស៊ូ​ដ​ប៉េ​ហ្សេ​ស​ស្គី​យ៉ា​ន់​អះអាង​ប​ថា ការ​សងសឹក​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​កំពូលអ៉ីរ៉​ង់ គឹ​ជា​សិទ្ធិ​និង​កា​រត​ព្វ​កិច្ច​ស្របច្បាប់ សម្រាប់អ៉ីរ៉​ង់​ ។ ចំណែក​ប្រមុខ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​សន្តិសុខ​ជាតិ​អ៉ី​រ៉​ង់​លោក​អា​លី​ឡា​រី​ហ្សា​នី សន្យា​ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្ក​ម​X​ូ​ថា នឹង​វាយប្រហារ​អា​មេ​រិ​ក​ និងអ៉ីស្រា​អែ​ល ជាមួយ​កម្លាំង​ដែល​ពួក​គេ​មិន​ដែល​ដឹង​៕ ប្រភព៖ fr.news.yahoo.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ