ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះសណ្ឋាគារយីហោប៊ីយឺនៅជាន់ទី២ក្នុងចំណោម៦ជាន់មិនទាន់ដឹងទំហំការខូចខាតកើតឡើងនៅល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៦នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ដឹកនាំអន្តរាគមន៍មានលោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតនិងកម្លាំងចម្រុះជាច្រើនរថយន្តពន្លត់អគ្គីភ័យ៦គ្រឿង បានអន្តរាគមន៍បាញ់ពន្លត់ដែលឆេះពីម៉ោង៤.៣០នាទីរហូតដល់៥.៣០នាទីទើបគ្រប់គ្រងស្ថានការបានតែមិនទាន់រលត់ទាំងស្រុងនៅឡើយទេកំពុងហុយពេញអគារ។
ក្រុមអន្តរាគមន៍បានបញ្ជាក់ថា៖អគ្គភ័យដែលឆាបឆេះមិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេការសន្និដ្ឋានដំបូងអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេះចេញពីបន្ទប់ជាន់ទី២បង្កឆាបឆេះហុយផ្សែងតែមិនទាន់បានដឹងទំហំការខូចខាតនៅឡើយទេតែដឹងឆេះជាន់ទី២ ក្នុងចំណោម៦ជាន់សណ្ឋាគារយីហោ ប៊ីយី ។
ក្រុមអន្តរាគមន៍បញ្ជាក់ថា៖អន្តរាគមន៍អគ្គីភ័យមានរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿងមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងរដ្ឋបាលក្រុងនិងក្រុមហ៊ុនកាស៊ីណូដែលប្រើប្រាស់ទឹកអស់ទាំង៦ឡានទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង៕



ចែករំលែកព័តមាននេះ