ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនខណៈដែលខឹងប្រពន្ធ សរសៃខ្ចីចូលរាំលេងហើយប្ដីទប់កំហឹងមិនបានវាយ៣ដៃនិងទាត់ចំនួន១០ជើង បណ្តាលឱ្យរងរបួសជាការព្រមាន។ប្រពន្ធអស់ទ្រាំប្តឹងនគរបាលឃាត់ខ្លួនបុរសជាប្ដីដៃដល់។
នគរបនគរបាលស្រុកបសេដ្ឋបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនបុរសជាប្ដីខាងលើ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានឈ្មោះ ណន សំណាង ភេទស្រី អាយុ១៩ឆ្នាំ(ប្រពន្ធ) រស់នៅក្នុងភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ បានមកដាក់ពាក្យប្ដឹងឈ្មោះ ស៊ីម សម្ភស្ស ត្រូវជាប្ដី ថាបានប្រើអំពើហិង្សាលើរូបនាងជាប្រពន្ធបណ្តាលឱ្យរងរបួសច្រើនកន្លែង។
នៅក្នុងពាក្យបណ្តឹងរបស់ប្រពន្ធបានរៀបរាប់ថា នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះបងថ្លៃស្ថិតនៅភូមិប្រិយ៍ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ប្តីរបស់ខ្ញុំឈ្មោះ ស៊ីម សម្ភស្ស ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ បានប្រើអំពើហិង្សាមកលើនាងខ្ញុំដោយវាយចំបបូមាត់ចចំនួន៣ដៃ ចាប់បោចសក់បោកផ្ទប់នឹងជញ្ជាំងផ្ទះ នឹងបានវាយស្មាព្រមទាំងទាត់មកលើនាងខ្ញុំចំនួន១០ជើង បណ្តាលឲ្យនាងខ្ញុំឈឺចុកចាប់ពេញរាងកាយ។ ដោយទ្រាំនូវទង្វើ និងការប្រើអំពើហិង្សាពីសំណាក់បុរសជាប្ដីលែងបានស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងរកយុត្តិធម៌។
នគរបាលស្រុកបសេដ្ឋបានបន្តឱ្យដឹងទៀតថាក្រោយពីទទួលបានពាក្យពាក្យបណ្ដឹងឲ្យក៏ធ្វើការឃាត់ខ្លួនក៏ប្រុសជាប្ដីប្រាសាលើប្រពន្ធ។សួរនាំជនដៃដល់ជាប្តីបានឆ្លើយសារភាពថា មូលហេតុដែលរូបគេប្រើហិង្សាលើប្រពន្ធ ពោះតែខឹងប្រពន្ធរបស់ខ្លួនបានចូលរាំលេងក្នុងភូមិទាំងខ្លួនឯងសសៃខ្ចី ដោយសារតែបារម្ភ និងខឹងប្រពន្ធផងនោះ ក៏វាយ៣ដៃ ទាត់១០ជើងជាការព្រមាន។
នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាក្រោយឃាត់ខ្លួន បុរសជាប្តីខាងលើ នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ