អតីតប្រធានាធិបតីរុស្ស៊ីព្រមា.នអំពីការផ្ទុះសង្គ្រាមលោកលើកទី ៣
ទីក្រុងមូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានព្រមានថា ប្រធានាធិបតីអាមេរិក…
ទីក្រុងមូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានព្រមានថា ប្រធានាធិបតីអាមេរិក…
ទីក្រុងមូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានព្រមានថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចបង្កសង្គ្រាមលោកលើកទី ៣ ជាមួយប្រតិបត្តិការផ្លាស់ប្តូររបបបែបឧក្រិដ្ឋរបស់គាត់។ នេះបើតាមប្រភពពីសារព័ត៌មានរដ្ឋរុស្ស៊ី RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា កន្លងទៅ លោក ម៉េដវេដេវ ដែលបច្ចុប្បន្នបម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ត្រូវបានគេសួរថា តើសង្គ្រាមលោកលើកទី ៣ បានចាប់ផ្តើមរួចហើយឬនៅ? ភ្លាមៗ លោកបានឆ្លើយថា «តាមបច្ចេកទេស,ទេ! ប៉ុន្តែបើលោក ត្រាំ បន្តដំណើrឆ្កួតៗរបស់គាត់ក្នុងការផ្លាស់ប្តូររបបបែបឧក្រិដ្ឋ វានឹងចាប់ផ្តើមដោយមិនសង្ស័យ។ ការវាយប្រហារលើអ៊ីរ៉ង់គឺជាផ្នែកមួយនៃសង្គ្រាមដ៏ទូលំទូលាយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរក្សាភាពលេចធ្លោជាសកល»។
យោងតាមលោក ម៉េដវេដេវ បានបញ្ជាក់ថា «លោក ត្រាំ បានធ្វើកំហុសធ្ងន់ធ្ងរ ដោយបានធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ធ្វើឱ្យជនជាតិអាមេរិកទាំងអស់គ្រោះថ្នាក់»។ ហើយតាមរយៈការស្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក ម៉េដវេដេវ ថា «មិនមានការសង្ស័យទេថា អ៊ីរ៉ង់នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ៣ ដងក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ»។
នៅពេលសួរថា តើអ៊ីរ៉ង់អាចទប់ទល់នឹងជម្លោះ និងការស្លាប់បណ្តាមេដឹកនាំរបស់ខ្លួនបានដែរឬទេ? លោក ម៉េដវេដេវ បានឆ្លើយថា «ថ្លៃដើមនៃការស្តារឡើងវិញនឹងខ្ពស់ ប៉ុន្តែសាធារណរដ្ឋអ៊ីស្លាមនឹងទទួលបានជោគជ័យ។ វាទាមទារឲ្យមានការបង្រួបបង្រួមសង្គមក្នុងកម្រិតខ្ពស់។ ហើយអាមេរិកបានផ្តល់ឲ្យពួកគេនូវការបង្រួបបង្រួមនេះ»។
នៅពេលសួរថា តើរុស្ស៊ីប្រឈមនឹងការវាយប្រហារក្នុងការចរចាដូចអ៊ីរ៉ង់នៅថ្ងៃណាមួយឬអត់ លោក ម៉េដវេដេវ បានឆ្លើយថា «មានការធានាតែមួយគត់ ដែលថារឿងនេះនឹងមិនកើតឡើងនោះទេ។ សហរដ្ឋអាមេរិកខ្លាចរុស្ស៊ី ហើយដឹងពីតម្លៃនៃជម្លោះនុយក្លេអ៊ែរ»៕

ចែករំលែកព័តមាននេះ