សមត្ថកិច្ចជំនាញកម្ពុជាបានអះអាងថា ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនសរុបរហូតដល់៥៨៤គីឡូក្រាម ពោលគឺមានការកើនឡើង រហូតដល់ទៅ១៨០ ភាគរយ បើធៀបនឹងបរិមាណគ្រឿងញៀនដែលរឹបអូសនៅក្នុងរយៈពេលដដែល កាលពីឆ្នាំទៅត្រឹមតែ២០៨គីឡូក្រាមនោះ ។
ប្រភេទគ្រឿងញៀងសកម្មដែលរឹបអូស គឺមានកេតាមីន អេស្តាស៊ី ហេរ៉ូអ៊ីន មេតំហ្វេតាមីនគ្រី
ស្តាល់ កូកាអ៊ីន និងមេតំហ្វេតាមីនគ្រាប់ជាដើម ។
របាយការណ៍នេះបាននិយាយថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន៣.៣៨៦នាក់ ធ្លាក់ចុះ៨,៤ភាគរយ ធៀបនឹងជនសង្ស័យចំនួន៣.៦៩៧នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលករណីជួញដូរគ្រឿងញៀនបានថយចុះ៦ភាគរយមកត្រឹម ១.៣៥៥ករណីនៅឆ្នាំនេះ ។
ចែករំលែកព័តមាននេះ