ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ដឹងមូលហេតុ! ករណីឆេះ​ជាន់​ទី​៤​ ក្នុងអគារមួយកន្លែង​ ផ្អើល​ក្នុងសង្កាត់អូឡាំពិក យប់​មិញ

51 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគារ​ជាន់​ទី​៤​បាន​ឆាបឆេះ​ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០២​ខែ​មិ​នា​ឆ្នាំ​២០២៦ ចំនុច​អគារ​មួយ​កន្លែង ជាន់​ទី​៤ ផ្លូវ​២៩២​កែង​ផ្លូវ​១៥៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ អគារ​ជាន់​ទី​៤​បាន​ឆាបឆេះ​ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០២​ខែ​មិ​នា​ឆ្នាំ​២០២៦ ចំនុច​អគារ​មួយ​កន្លែង ជាន់​ទី​៤ ផ្លូវ​២៩២​កែង​ផ្លូវ​១៥៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​មិនដឹង​ថា​ក្នុង​បន្ទប់​អាគារ​ខាងលើ​មាន​បញ្ហា​អ្វី​នោះ​ទេ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ចេញពី​បន្ទប់​ជាន់​ទី​៤ ទើប​នាំ​គ្នីគ្នា​ឆោឡោ និង​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គី​ភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

បន្ទាប់​ពី​កើតហេតុ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង បាន​សហការ​គ្នា​បាន​បាញ់​ពន្លត់​រហូត​ដល់​ម៉ោង ១០​និង​២០​នាទី​យប់​ថ្ងៃ​ដដែល​វិញ​។ អគ្គី​ភ័យ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​សំភារៈ​ក្នុង​បន្ទប់​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ