ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ុន ចាន់ដា ជំរុញអាជីវករផ្សារបែកអន្លូង ឲ្យរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសចរ

55 វិនាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ…

ខេត្តកំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​សួរសុខទុក្ខ​អាជីវករ ដែល​លក់ដូរ​នៅ​សងខាង​ផ្លូវ​ផ្សារ​បែក​អន្លូង និង​ចុះ​ត្រួតពិនិត្យ​រៀបចំ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ នៅ​តាម​ដងផ្លូវ ដើម្បី​ថែរក្សា​អនាម័យ​បរិស្ថាន ចាប់ពី​ផ្សារ​បែក​អន្លង់ រហូត​ដល់​សាលា​វិទ្យាល័យ ហ៊ុន សែន អារក្ស​ត្នោត ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ ។

ក្នុង​ពេល​នោះ លោក បាន​អំពាវនាវ​ដល់​បងប្អូន អាជីវករ លក់ដូរ សុំ​ជួយ​ទុកដាក់​សម្រាម រក្សា​អនាម័យ បរិស្ថាន តាម​ដងផ្លូវ ឲ្យ​មាន​សោភ័ណ​ភាព ដើម្បី​ជាទី​កន្លែង ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ចូល​មក​ទិញ ម្ហូបអាហារ ផលិតផល របស់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង ។

ជាមួយ​គ្នា​នោះ លោក បាន​ណែនាំ​ដល់​អភិបាលស្រុក មេឃុំ​អារក្ស​ត្នោត តាមដាន​រាល់​ការ​ទុកដាក់ សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ​មាន​ធុង សម្រាប់​ដាក់​សម្រាម និង​ជំរុញ ដល់​អាជីវករ កាត់​បន្ថយ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច ព្រោះ ថង់​ប្លា​ស្ទិ​ច ជា​សារធាតុ ប៉ះពាល់​ដល់​បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ហើយ ក៏​ប៉ះពាល់​ដល់​សុខភាព អ្នក​ប្រើប្រាស់​ផង​ដែរ ។

លោក ក៏​ណែនាំ ដល់​មេឃុំ មេ​ភូមិ ធ្វើ​សហការ ជាមួយ​ប្រជា​ការពារ​លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូន អាជីវករ លក់ដូរ​តាម​ដងផ្លូវ ធ្វើ ពលកម្ម ដើរ​រើស បោសសម្អាត សម្រាម នៅ​តាម​ដងផ្លូវ​ឲ្យ​ស្អាត មាន​សោភ័ណ​ភាព គួរ​ឲ្យ​ទាក់ទាញ ដល់​ភ្ញៀវ​ទេសចរណ៍​ចូល​មក បរិភោគ​អាហារ និង​មក​លែង​កំសាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ