ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​អ៊ីស្រា​អែល​ចោទ​ថា​អ៊ីរ៉ង់​រៀប​ផែន​ការ​ធ្វើ​ឃា.ត​អ្នក​ការ​ទូត​របស់​ខ្លួន

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក និង​អ៊ីស្រាអែល​ចោទ​ប្រកាន់ថា​អ៊ីរ៉ង់​រៀប​ផែន​ការ​ធ្វើ​ឃាត​ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​ប្រ​ទេស​ម៉ិកស៊ីកូ​។ នេះ​ជា​សញ្ញា​មិន​ល្អ​ទាល់​តែ​សោះ​។ ស្រួល​មិន​ស្រួល​ប្រទេស​ទាំង​២ (​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​) អាច​នឹង​មាន​រឿង​ត្រូវ​ជម្រះបញ្ជី​គ្នា​​​ ហើយ​អាច​​នឹង​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​​។ អ៊ីស្រា​អែល​អះ​អាង​ថា​អាជ្ញា​ធរ​ម៉ិកស៊ីកូ​អាច​ធ្វើ​អន្តរា​គមន៍​ទាន់​ពេល​វេលា​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​បាន​សម្រេច​ទេ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក និង​អ៊ីស្រាអែល​ចោទ​ប្រកាន់ថា​អ៊ីរ៉ង់​រៀប​ផែន​ការ​ធ្វើ​ឃាត​ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​ប្រ​ទេស​ម៉ិកស៊ីកូ​។ នេះ​ជា​សញ្ញា​មិន​ល្អ​ទាល់​តែ​សោះ​។ ស្រួល​មិន​ស្រួល​ប្រទេស​ទាំង​២ (​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​) អាច​នឹង​មាន​រឿង​ត្រូវ​ជម្រះបញ្ជី​គ្នា​​​ ហើយ​អាច​​នឹង​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​​។ អ៊ីស្រា​អែល​អះ​អាង​ថា​អាជ្ញា​ធរ​ម៉ិកស៊ីកូ​អាច​ធ្វើ​អន្តរា​គមន៍​ទាន់​ពេល​វេលា​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​បាន​សម្រេច​ទេ​។

ក្រសួង​ការ​បរទេស​អ៊ីស្រា​អែល​អរគុណ​ភ្នាក់​ងារ​សន្តិ​សុខ​ និង​មន្ត្រី​អនុ​វត្ត​ច្បាប់​របស់​ម៉ិកស៊ីកូ​ដែល​ខិត​ខំ​ទប់​ស្កាត់​​ក្រុម​ភេរវ​កម្ម​ជា​ខ្សែ​បណ្ដាញ​ដែល​ទទួល​បញ្ជា​ពី​ប្រទេស​អ៊ីរ៉ង់​។ មន្ត្រី​រដ្ឋាភិបា​លអាមេរិក​ម្នាក់​ថ្លែង​ថា​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​បាន​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​នេះ​តាំង​ពីចុង​ឆ្នាំ​២០២៤។ ផែន​ការ​នោះ​រួម​មាន​ការ​ចាត់​តាំង​ភ្នាក់​ងារ​សម្ងាត់​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​ពី​ស្ថាន​ទូត​អ៊ីរ៉ង់​ប្រ​ចាំ​ប្រទេស​វេណេ​ហ្ស៊ូអេឡា​​​។​ ប្រធានា​ធិបតី​​​វេណេ​ហ្ស៊ូអេឡា​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ៊ីរ៉ង់ព្រោះ​ជា​ក្រុម​ប្រឆាំង​អា​មេរិក​ដូច​គ្នា​។​

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បញ្ជាក់​ថា​​ផែន​ការ​នោះ​ត្រូវ​បាន​ទប់​ស្កាត់​ទាំង​ស្រុង​ហើយ​។​ ដូច្នេះ​មិន​បង្ក​ការ​គំរាម​កំហែង​អ្វី​​ត​ទៅ​ទៀត​ទេ​​។ នេះ​ជា​ឧទាហរណ៍​ថ្មី​បំផុត​​ដែល​បង្ហាញ​ថា​អ៊ីរ៉ង់​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ក្នុង​ការ​តាម​ធ្វើ​ឃាត​ក្រុម​អ្នក​ការ​ទូត, អ្នក​សារ​ព័ត៌​មាន​, អ្នក​ចុះ​ចូល​ជា​មួយ​រដ្ឋ​បរទេស​​​ និង​អ្នក​​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​​។ នេះ​ជា​រឿង​ដែល​គួរ​​ឱ្យ​ព្រួយ​បារម្ភ​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​វត្ត​មាន​របស់​អ៊ីរ៉ង់​។​

មន្ត្រី​ខាង​លើ​នេះ​មិន​បាន​ផ្ដល់​ភស្តុ​តាង​លម្អិត​​ទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​តើ​ផែន​ការ​ធ្វើ​ឃាត​នេះ​ត្រូវ​បាន​ទប់​ស្កាត់​ដោយ​វិធី​ណា​ដែរ​។ ​ការ​ធ្វើ​ឃាត​​នេះ​សម​នឹង​បាន​សម្រេច​​​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៤​ នៅ​ពេល​​​អ៊ីស្រា​អែល​វាយ​ប្រហារអគារ​ស្ថាន​ទូត​អ៊ីរ៉ង់​ប្រចាំ​ទី​ក្រុង​ដាម៉ាស់​ ប្រទេស​ស៊ីរី​ បណ្ដាល​ឱ្យ​ស្លាប់​​​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​មួយ​ចំ​នួន​​។ ​ក្រោយ​មក​ អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​នឹង​សង​សឹក​។ បន្ទាប់​ពី​​ប្រកាស​មិន​បាន​ប៉ុន្មាន​ផង​ អ៊ីរ៉ង់​វាយ​ប្រហារ​អ៊ីស្រា​អែល​ដោយ​មីស៊ីល និង​ដ្រូន​​ជា​ច្រើន​គ្រឿង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ