ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​ពី​ប្អូនជីដូនមួយ ជិះ​រោទិ៍បំពង់​ស៊ី​ម៉ាំង​ផ្អើល​ភូមិ ត្រូវសមត្ថកិច្ច​ដកហូត​ម៉ូតូ​ទុក៣​ខែ និង​ឱ្យ​ធ្វើ​អនាម័យ​ជុំវិញ​អធិការដ្ឋាន​ស្រុក

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ចំ​ស្រា​ក្លាហាន ខ្ចី​ម៉ូតូ​ពី​ប្អូនជីដូនមួយ ដែល​ម៉ូតូ​នោះ​ទើប​ទៅ​ដោះស្រាយ​ចេញពី​អធិការដ្ឋាន​នគរ​ខណ្ឌ​កំ​បូល ដោយ​គាត់​បាន​ដកហូត​បំពង់​ស៊ី​មាំ​ង​រក្សា​ទុក ទើប​ម៉ូតូ​នោះ​គ្មាន​បំពង់​ស៊ី​មាំ​ង ក៏​ជិះ​សាក រោទ៍​បំពង់​ស៊ី​មាំ​ង​ទៅ​មក​ប្រហែល​៣-៤ ត្រឡប់​មក​តាម​បណ្ដោយ​ផ្លូវ​១៤៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ចំ​ស្រា​ក្លាហាន ខ្ចី​ម៉ូតូ​ពី​ប្អូនជីដូនមួយ ដែល​ម៉ូតូ​នោះ​ទើប​ទៅ​ដោះស្រាយ​ចេញពី​អធិការដ្ឋាន​នគរ​ខណ្ឌ​កំ​បូល ដោយ​គាត់​បាន​ដកហូត​បំពង់​ស៊ី​មាំ​ង​រក្សា​ទុក ទើប​ម៉ូតូ​នោះ​គ្មាន​បំពង់​ស៊ី​មាំ​ង ក៏​ជិះ​សាក រោទ៍​បំពង់​ស៊ី​មាំ​ង​ទៅ​មក​ប្រហែល​៣-៤ ត្រឡប់​មក​តាម​បណ្ដោយ​ផ្លូវ​១៤៣ គិត​ថា​ឡូយ មានអី​ត្រូវ​ប្រជាពលរដ្ឋ​លោក​ថ្លង់​រំខាន ក៏​ប្តឹង​សមត្ថកិច្ច ឃាត់ខ្លួន​ដកហូត​ម៉ូតូ​ទុក​០៣​ខែ ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៧ និង ១១​នាទី យប់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៣ ស្ថិត​នៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ស៊ុ រាជ្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​កម្រិត​ជាតិ​អា​កល់ 1.511mg/L ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Yamaha MX king ពណ៌​ក្រហម ផលិត​ឆ្នាំ​2022 ពាក់​ផ្លា​ក​លេខ លេខ​តួ​117302 ភ្នំពេញ 1JY-0524​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្ដិ៍​ក្រាំង​ម្កាក់ និង​ប៉ុស្ដិ៍​បែក​ចាន ទទួល​បាន​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ចូល​ក្នុង​គ្រុប​តេ​លេ​ក្រាម ព័ត៌មាន​សន្តិសុខ​សណ្ដាបធ្នាប់​ចរាចរណ៍ ថា​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​រោទ៍​ទៅ​រោទ៍​មក​ជា​ច្រើន​ត្រឡប់ តាម​បណ្ដោយ​ផ្លូវ​១៤៣ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ហើយ កម្លាំង​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ក្រាំង​ម្កាក់ និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បែក​ចាន សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​នាំ​ខ្លួន​បុរស​០១​នាក់ និង​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​មុន​ពេល​កើតហេតុ ខ្លួន​បាន​ផឹកស៊ី​ជាមួយ​បក្ខពួក​ផ្សេង​ៗ​នៅផ្ទះ លុះ​ពេល​ស្រវឹង​ក៏​បាន​ខ្ចី​ម៉ូតូ​ពី​ប្អូនជីដូនមួយ​ជិះ​សាក ហើយ​បាន​ជិះ​រោទ៍​បំពង់​ស៊ី​មាំ​ង​ទៅ​មក​ប្រហែល​៣-៤ ត្រឡប់​មក​តាម​បណ្ដោយ​ផ្លូវ​១៤៣​។ ចំពោះ​ម៉ូតូ​នោះ​ទើប​ទៅ​ដោះស្រាយ​ចេញពី​អធិការដ្ឋាន​នគរ​ខណ្ឌ​កំ​បូល ដោយ​គាត់​បាន​ដកហូត​បំពង់​ស៊ី​មាំ​ង​រក្សា​ទុក ទើប​ម៉ូតូ​នោះ​គ្មាន​បំពង់​ស៊ី​មាំ​ង​។

បច្ចុប្បន្ន​ចំពោះ​ករណី​ខាងលើ​នេះ​កម្លាំង​ផ្នែក​ជំនាញ សូម​គោល​ការ​អប់រំ​រយៈពេល​៤៨​ម៉ោង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ធ្វើ​អនាម័យ និង​ហៅ​ក្រុម​គ្រួសារ​មក​ធ្វើ​កិច្ចសន្យា​អប់រំ ចំណែក​មធ្យោបាយ​ម៉ូតូ​សូម​គោលការណ៍​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រយៈពេល​០៣​ខែ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ