ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ខ្លាច​រុស្ស៊ី​ប្រើ​ដៃ​ធ្ងន់​បន្ទាប់​ពី​អ៊ុយ​ក្រែន​បា.ញ់​ឆេះ​យន្ត​ហោះ​រាប់​សិប​គ្រឿង

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​បញ្ហា​អ៊ុយ​ក្រែន​ ​លោក​​ខេត​ខេ​ឡក់ ​(Keith Kellogg) ថ្លែង​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មើល​ទៅ​មិន​ងាយ​បញ្ចប់​ទេ​ ប៉ុន្តែ​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​ជា​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​ រួម​ទាំង​យន្ត​ហោះ​ទម្លាក់គ្រាប់​បែក​នុយ​​ក្លេអ៊ែរ​ សរុប​៤១​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​​។ ព្រឹត្តិ​ការណ៍​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី…

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​បញ្ហា​អ៊ុយ​ក្រែន​ ​លោក​​ខេត​ខេ​ឡក់ ​(Keith Kellogg) ថ្លែង​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មើល​ទៅ​មិន​ងាយ​បញ្ចប់​ទេ​ ប៉ុន្តែ​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​ជា​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​ រួម​ទាំង​យន្ត​ហោះ​ទម្លាក់គ្រាប់​បែក​នុយ​​ក្លេអ៊ែរ​ សរុប​៤១​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​​។

ព្រឹត្តិ​ការណ៍​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី និង​អ៊ុយ​ក្រែន​នៅ​តួក​គី​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាន​រៀប​ចំ​ផែន​ការ​នោះ​មិន​​មែន​តិច​តួច​នោះ​ទេ​ ប៉ុន្តែ​រៀប​ចំ​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​។ ហើយ​ផែន​ការ​នេះ​សម្ងាត់​ល្អ​ណាស់​ សូម្បី​តែ​លោក​ត្រាំ​ក៏​អ៊ុយ​ក្រែន​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​។ អ៊ុយ​ក្រែនថ្លែង​ថា​ខ្លួន​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី​នៅ​ស៊ីបេរី (Siberia) និង​តំបន់​ចុង​ប៉ូច​បំផុត​ភាគ​ខាង​ជើង​។ ពោល​គឺ​មាន​ចម្ងាយ​៤៣០០​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​។​

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox) លោក​ខេ​ឡក់​ថ្លែង​ថា​សភាព​ការណ៍​កំពុង​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​។ យើង​ត្រូវ​តែ​យល់​ឱ្យ​បាន​ច្បាស់​អំពី​បញ្ហា​សន្តិ​សុខ​ជាតិ​។ មាន​ន័យ​ថា​បើ​យើង​វាយ​ប្រហារ​ភាគី​ម្ខាង​ទៀត​ត្រូវ​ចំ​ប្រព័ន្ធ​ការ​ពារ​សំខាន់​របស់​ជាតិ​គេ​ ឧទាហរណ៍ វាយ​លេង​សុទ្ធ​តែ​យន្ត​ហោះ​ទម្លាក់​នុយ​ក្លេអ៊ែរ​ មាន​ន័យ​ថា​អ្នក​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ (ជា​លក្ខណៈ​យក​ក​ទៅ​ល​អន្ទាក់) ព្រោះ​អ្នក​មិន​ដឹង​ថា​ភាគី​ម្ខាង​ទៀត​នឹង​ចាត់​វិធាន​ការ​បែប​ណា​ខ្លះ​ដើម្បី​សង​សឹក​។​​​

សព្វ​ថ្ងៃ​នេះ គ្រាន់តែ​អាមេរិក និង​រុស្ស៊ី​២​ប្រទេស​នេះ​មាន​នុយ​ក្លេអ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​លើស​លប់​រហូត​ដល់​៨៨%​នៃ​នុយ​ក្លេអ៊ែរ​សរុប​ទូទាំង​ពិភព​លោក​។ ប្រទេស​ដទៃ​ក៏​កំពុង​ខិត​ខំ​ផលិត​សម្បើម​ណាស់​ដែរ​ដូច​ជា​ចិន​ជា​ដើម​។ ប៉ុន្តែ​មិន​ទាន់​មាន​ច្រើន​ដល់​ថ្នាក់​បួន​ប្រាំ​ពាន់​គ្រាប់​ដូច​ប្រទេស​ទាំង​២​នេះ​ទេ​។ ​មហា​អំណាច​ទាំង​២​នេះ​ (រុស្ស៊ី និង​អាមេរិក) សុទ្ធ​តែ​មាន​វិធី​វាយ​ប្រហារ​ដោយ​នុយ​ក្លេអ៊ែរ​ចំនួន​បី​ប្រភេទ​។ ទី​១​- ​នុយ​ក្លេអ៊ែរ​សម្រាប់​ទម្លាក់ចេញ​ពី​យន្ត​ហោះ​​ខ្នាត​យក្ស​, ទី​២-​នុយ​ក្លេអ៊ែរ​បំពាក់​នៅ​លើ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​បាញ់​ចេញ​ពី​ដី​ និង​ទី​៣-​នុយ​ក្លេអ៊ែរ​បំពាក់​នៅ​លើ​គ្រាប់​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​។​

លោក​ខេឡក់​យល់​ថា​រុស្ស៊ី​ឆេះ​ត្រឹម​យន្ត​ហោះ​ជាង​៤០​គ្រឿង​នោះ​វា​គ្មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ ឬ​សោក​ស្ដាយ​ប៉ុន្មាន​ទេ​ (រុស្ស៊ី​មាន​យន្ត​ហោះ​ចម្បាំង​ជាង​៤​ពាន់​គ្រឿង​)។ ប៉ុន្តែ​វា​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ និង​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​របស់​រុស្ស៊ី​ច្រើន​ជាង​។ លោក​ខេឡក់​កំពុង​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​នៅ​ពេល​លេច​ឮ​ដំណឹង​ថា​អ៊ុយ​ក្រែន​ក៏​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​ជើង​ផង​ដែរ​។​​

សេត​វិមាន​ចង់​បង្ហាញ​ពី​ភាព​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ផែន​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​​លើក​នេះ​​។ សេត​វិមាន​ថា​អ៊ុយ​ក្រែនវាយ​ប្រហារ​ដោយ​មិន​បាន​ជម្រាប​ជូន​ដំណឹង​លោក​ត្រាំ​ជា​មុន​ទេ​។ គួរ​កត់​សម្គាល់​ថា​នៅ​ក្នុង​កិច្ច​ជំនួប​លើក​ទី​២​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី និង​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃ​ចន្ទ​នោះ រុស្ស៊ី​ហាក់​ដូច​ជា​មាន​​កំហឹង​យ៉ាង​ខ្លាំង​ដល់​ថ្នាក់មុខ​ក្រហម​គ្រប់​ៗ​គ្នា។​ អ្នក​សរ​សេរ​ប្លក់​ (blogger) របស់​រុស្ស៊ី​រហូត​ដល់​និយាយ​ពន្យុះ​ថា​រុស្ស៊ី​គួរ​ចាត់​វិធាន​ការ​សង​សឹក​អ៊ុយ​ក្រែន​ឱ្យ​បាន​ខ្លាំង​ក្លា​។​

លោក​ខេឡក់​មិន​បាន​ស្ដី​បន្ទោស​អ៊ុយ​ក្រែន​ទេ​។ លោក​និយាយ​តាម​បែប​ប្រាកដ​និយម​ថា​នៅ​ក្នុង​សង្គ្រាម​ អ៊ុយ​ក្រែន​ចាត់​វិធាន​ការ​បែប​នេះ​ជា​រឿង​សម​ហេតុ​ផល​ហើយ​។ ប៉ុន្តែ​លោក​យល់​ថា​រុស្ស៊ី​មាន​កម្លាំង​ខ្លាំង​ជាង​។ ដូច​នេះ រុស្ស៊ី​អាច​នឹង​ប្រើ​ប្រាស់​វិធាន​ការ​សរុប​ដើម្បី​សង​សឹង​ជា​អតិ​បរមា​។ នៅ​ក្នុង​​ការ​ជួប​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​នោះ រុស្ស៊ី​ហាក់​ដូច​ជា​ប្រកាន់​ជំហរ​ដាច់​ខាត​តែ​ម្ដង​។

​នៅ​ក្នុង​លក្ខ​ខណ្ឌ​របស់​រុស្ស៊ី​ដែល​ប្រគល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃ​ចន្ទ​នោះ រុស្ស៊ី​ទាម​ទារ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ទទួល​ស្គាល់​តំបន់​គ្រី​ម៉េ និង​តំបន់​៤​ទៀត​នៅ​អ៊ុយ​ក្រែន​ខាង​កើត និង​ខាង​ជើង​ជា​ទឹក​ដី​របស់​រុស្ស៊ី​។ អ៊ុយ​ក្រែន​ត្រូវ​តែ​ដក​កង​ទ័ព​ចេញ​ពី​ទី​នោះ​បើ​ចង់​ឱ្យ​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព។ ក្រៅ​ពី​នេះ ការ​ទាម​ទារ​ដទៃ​ទៀត​នៅរក្សា​ទុក​ដដែល​ ឥត​មាន​បន្ធូរ​បន្ថយ​សូម្បី​តែ​បន្តិច​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ