ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀនជាប់ចោទបទបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីអាយុ១០ឆ្នាំ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀន​ម្នាក់ត្រូវ​បាន​ម្តាយ​កុមារី​រង​គ្រោះ​ប្តឹង​ឱ្យ​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បុរស​ជា​គ្រូបង្រៀន​រូប​នោះ តែងតែ​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​កុមារី​ច្រើន​លើក និង​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៀត​ផង ។ សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​គ្រូបង្រៀន​នេះ កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច…

ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀន​ម្នាក់ត្រូវ​បាន​ម្តាយ​កុមារី​រង​គ្រោះ​ប្តឹង​ឱ្យ​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បុរស​ជា​គ្រូបង្រៀន​រូប​នោះ តែងតែ​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​កុមារី​ច្រើន​លើក និង​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៀត​ផង ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​គ្រូបង្រៀន​នេះ កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្ដាយអាយុ​៦៤​ឆ្នាំ បាន​ប្ដឹង​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ កូនស្រី​របស់​គាត់អាយុ​១០​ឆ្នាំ បាន​ចេញ​ទៅ​រៀន​ដូច​ធម្មតា លុះដល់​ម៉ោង​៤​រសៀល ជនសង្ស័យ​ឈ្មោះ ស្រ៊ា​ន ពី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​គ្រូបង្រៀន​សាលា​ជប៉ុន បាន​ហៅ​កូន​គាត់​ទៅ​ជិត និង​បាន​ស្ទាបអង្អែលលើ​​កុមារី​រង​គ្រោះ​​ រួច​ក៏​បបួល​នាង​ទៅ​ផ្ទះ ។ ពេល​ទៅ​ដល់​ជនសង្ស័យ​បៀតបៀន​ផ្លូវភេទ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​ដឹក​កូន​គាត់​មក​មុខ​សាលា​វិញ ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​កុមារី​រង​គ្រោះ​រួច កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​ស្រែង​ត្រ​យឹ​ង បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​គ្រូបង្រៀន​ខាងលើ​ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​សួរនាំ ។ សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សួរនាំ ជនសង្ស័យ​ជា​គ្រូបង្រៀន​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​បាន​បៀតបៀន​កេរ្តិ៍​ភេទ​កុមារី​ពិតមែន ។

បើ​តាម​ការ​បញ្ជាក់​ពី​កុមារី​រង​គ្រោះ​ថា ជនសង្ស័យ​ជា​គ្រូបង្រៀន​ខាងលើ បាន​ធ្វើ​សកម្មភាព​​តាំងពី​រៀន​ជាមួយ​នៅ​ថ្នាក់​ទី​៤ ឆ្នាំ​សិក្សា​២០២៤-២០២៥ ជា​ច្រើន​លើក​នៅ​ក្នុង​សាលា ពេល​ដែល​សិស្ស​ចេញពី​ថ្នាក់រៀន​អស់ ។ បច្ចុប្បន្ន​ គ្រូបង្រៀន​ល្មោភកាម​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ