រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសដៃម្ខាងហូរឈា.មប្រឡាក់អាវជោគ បន្ទាប់ពីមិត្តភក្ដិរបស់ខ្លួនកា.ប់នឹងកាំបិ.ត ព្រោះតែខឹងរឿងដណ្តើមស្រីស្នេហ៍គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ2០11 ចំណុចភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះ ឈ្មោះ កែវ រ៉ាត់ អាយុ២៥ឆ្នាំ ធ្វើការនៅហាងលក់ម៉ូតូម្ដុំកំបូល រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនបង្កឈ្មោះ លឹម រតនាវិទូ ភេទប្រុស អាយុ២០ឆ្នាំ រស់ភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីភាគីខាងរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីបង្កដែលត្រូវជាមិត្តភក្ដិរបស់ខ្លួន បានហៅជនរងគ្រោះអោយមកផឹកជាមួយ តែភាគី(ក) មិនព្រមផឹកជាមួយភាភី(ខ) នោះទេ ទើបខាងបង្កខឹង ក៏យកកាំបិ.តបុ័ងតោ ដែលហាន់សា.ច់ក្លែមដេញកា.ប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមុតចំដៃខាងស្ដាំមួយកាំបិ.ត ហូរឈា.មប្រឡា.ក់អាវជោគ បង្កការភ្ញាក់ផ្អើលដេញប្រតា.យប្រតប់គ្នា ផ្អើលអ្នកជិតខាង នាំគ្នាឃាត់បំបែកចេញពីគ្នា រួចប្រជាពលរដ្ឋបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ហៅភាគីទាំងសងខាងនាំទៅប៉ុស្តិ៍សាកសួរ ។

ប្រភពដដែលបានបន្តទៀតថា អ្នកទាំងពីរខាងលើមានការអាក់អន់ចិត្ត នឹងគ្នា ព្រោះតែរឿងទាក់ទងដណ្តើមស្រី ខាននិយាយស្ដីរកគ្នាមួយរយៈមកហើយ មុនពេលកើតហេតុស្រាប់តែខាងជនបង្ក បានហៅអោយជនរងគ្រោះមកផឹកនៅផ្ទះរបស់ខ្លួន ក៏ទាស់ពាក្យសម្ដីនិងគ្នា បង្កជាជម្លោះតែម្ដងទៅ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ ដោយភាគីទាំងពីរនាក់ខាងលើមិនមានអ្នកប្ដឹងផ្ដល់គ្នាទៅវិញទៅមក សមត្ថកិច្ចធ្វើលិខិតបដិសេធន៍ពាក្យបណ្ដឹង រួចនាំអោយត្រឡប់ទៅវិញរៀងៗខ្លួនអស់ ៕





ចែករំលែកព័តមាននេះ