ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គ្រោះថ្នាក់​ចរាចរណ៍ លោកស្នងការ​រង វាយ​ខ្នោះ​អ្នក​បើករថយន្តហាយឡែនឌ័រ ត្រូវ​បាន​សម្របសម្រួល​បញ្ចប់​ហើយ

46 វិនាទី មុន

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្លាយជា​អំពើ​ហិ​.​ង្សា ដោយ​លោកស្នងការ​រង​ម្នាក់ គឺ​លោក ពុធ ក​យ បាន​យក​ខ្នោះដៃ​ទៅ​ដាក់​ខ្នោះ​ភាគី​អ្នកបើកបរ​រថយន្ត​ម៉ាកហាយឡែនឌ័រ HIGHLANDER…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្លាយជា​អំពើ​ហិ​.​ង្សា ដោយ​លោកស្នងការ​រង​ម្នាក់ គឺ​លោក ពុធ ក​យ បាន​យក​ខ្នោះដៃ​ទៅ​ដាក់​ខ្នោះ​ភាគី​អ្នកបើកបរ​រថយន្ត​ម៉ាកហាយឡែនឌ័រ HIGHLANDER បង្ក​ឲ្យ​មានការ​វែកញែក​ដ៏​ចម្រូងចម្រាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​នោះ បាន​សម្របសម្រួល​បញ្ចប់រឿង​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ ដោយ​សមត្ថកិច្ច​ដោះស្រាយ​ចប់​ហើយ ប្រគល់​រថយន្ត​ជូន​ភាគី​ទាំង​ពីរ យក​ទៅ​ជួសជុល​ប្រើប្រាស់​រៀង​ៗ​ខ្លួន ។

សូម​រំលឹក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត​ម៉ាក HighLander និង​រថយន្ត​ម៉ាក Mazda កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ហើយ​ត្រូវ​ភាគី​បើករថយន្ត MAZDA ដែល​គេ​ស្គាល់​ថា ឈ្មោះ ក​យ មាន​ឋានៈ​ជា​ស្នងការ​រង បាន​ចាប់​អ្នកបើកបរ​រថយន្តហាយឡែនឌ័រ វាយ​ខ្នោះដៃ ស្លាបសេក​ទៅ​ក្រោយ ហើយ​ត្រូវ​បាន​រថយន្ត​ផ្សេង​ទៀត មក​រំដោះ​យក​ទៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន រហូត​ត្រូវ​បណ្តាញសារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត និង​ដោយ​មានការ​វែកញែក យក​ត្រូវ​រៀង​ៗ​ខ្លួន​នោះ ទីបំផុត​ទៅ ត្រូវ​បាន​សមត្ថកិច្ច​បានការ​សម្របសម្រួល​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ ដោយ​សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត ជូន​ភាគី​ទាំង​០២ យក​រថយន្ត​ទៅ​ជួសជុល​ប្រើប្រាស់​វិញ​រៀង​ៗខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ