ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឥណ្ឌា ​ឯកភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ច្បាប់ កាន់តែ​មានលក្ខណៈគ្រប់​ជ្រុង​ជ្រោយ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំ​នួ​ពិភាក្សា​ការងារ ទ្វេរ​ភាគី​រវាង ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយ​ឯកឧត្តម…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំ​នួ​ពិភាក្សា​ការងារ ទ្វេរ​ភាគី​រវាង ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយ​ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​សា​ធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ភាគី​ទាំង​ពីរ ​បាន​ឯកភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែកច្បាប់​រវាងប្រទេស​ទាំងពីរ​កាន់តែ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ​។

ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ទីស្ដីការក្រសួង​យុត្តិធម៌ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​សា ធារ​ណ​រដ្ឋ​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិ​ភាក្សា​ការងារ ​។

នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​ស្វាគមន៍​យ៉ាងកក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម Vanlalvawna Bawitlung ដែល​ត្រូវ​បាន​តែងតាំង​ជា ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សា​ធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ ឯកអគ្គរដ្ឋទូត បាន​ពិ​ភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងយុត្តិធម៌​កម្ពុជា និង​ស្ថានទូត​សា​ធារណ​រដ្ឋឥណ្ឌា​ប្រចាំ​កម្ពុ​ជានា ពេល​កន្លង​មក​ និង​បាន​ឯកភាព​គ្នា​លើ​សារៈសំខាន់​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ផ្នែក​ច្បាប់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌា ជា​ពិសេស​លើការ​បញ្ចប់​ការ​រៀបចំ​នូវ សន្ធិសញ្ញា​ ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​សេចក្តី​ព្រាងសន្ធិសញ្ញា​ស្តី​ពី​បត្យាប័ន ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ច្បាប់​រវាង ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ