ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មន្ត្រី​តំបន់​ច្រក​ទ្វារ​បាក់ដៃ កំពុង​តែ​ជាន់​.​ក​ឈ្មួញ

1 ឆ្នាំ មុន
  • តាកែវ

រាជរដ្ឋាភិបាល កំពុង​តែ​យកចិត្តទុកដាក់​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស​កសិករ​ខ្មែរ​ដែល​កំពុង​ផលិត​ដំណាំ​ស្រូវ​អោយ​មាន​តម្លៃនៅលើទីផ្សារ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បែរជា​អស់លោក​មន្ត្រី​គ្រាក់​ៗ​នៅ​តំបន់​ច្រក​ទ្វារ​បា​.​ក់

ខេត្តតាកែវ ៖ រាជរដ្ឋាភិបាល កំពុង​តែ​យកចិត្តទុកដាក់​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស​កសិករ​ខ្មែរ​ដែល​កំពុង​ផលិត​ដំណាំ​ស្រូវ​អោយ​មាន​តម្លៃនៅលើទីផ្សារ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បែរជា​អស់លោក​មន្ត្រី​គ្រាក់​ៗ​នៅ​តំបន់​ច្រក​ទ្វារ​បា​.​ក់ ស្រុក​អង្គរបុរី ខេត្តតាកែវ ជាន់​.​ក​ឈ្មួញ និង​ដកស្លាប​រាស្ត្រ​ទៅ​វិញ​។

យោង​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ឈ្មួញ​វៀតណាម បាន​នាំ​គ្នា​ចូល​មក​ទិញ​ស្រូវ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ ហើយ​ដឹកស្រូវ​តាម​ទូក​ឆ្លងកាត់​ច្រក​ទ្វារ​តំបន់​បាក់ដៃ ស្រាប់តែ​ត្រូវ​ក្រុម​មន្ត្រី​គ្រាក់​ដែល​មាន​តួនាទី​ប្រចាំការ​នៅ​ទីនោះ ទារ​លុយ​ក្នុង​១​ទូក​តម្លៃ​ចាប់ពី​៣០​ម៉ឺន​រៀល រហូត​ដល់​៥០​ម៉ឺន​រៀល ក្នុង​១​ទូក​ៗ​ទៅ​វិញ​។

ពលរដ្ឋ​បាន​បង្ហើប​អោយ​ដឹង​ទៀត​ថា លោក នាង សុខុម ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​បាក់ដៃ យក​ក្នុង​១​ទូក​ចាប់ពី​១០​ម៉ឺន​ឡើង​ទៅ គឺ​សុំ​ថ្លៃ​បាយ ចំណែក​លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​បាក់ដៃ យក​លុយ​ដោយ​ក្នុង​ស្រូវ​១​ទូក ត្រូវ​បង់លុយ​ចាប់ពី​៣០​ម៉ឺន​រហូត​ដល់​៥០​ម៉ឺន​រៀល បើ​មិន​បង់លុយ​អោយ​ទេ គឺ​មិន​អោយ​ក្រុម​ឈ្មួញ​ចូល​ទិញ​ស្រូវ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ​។

ពលរដ្ឋ​បង្ហើប​ទៀត​ថា នៅ​មិន​ទាន់​អស់​ទេ មាន​លោក លឹ​ម ឡេ​ង ជា​ទាហាន​ការពារ​ព្រំដែន​គោ​គ​វរៈ​៣០១ ដែល​មាន​តួនាទី​ជា​ប្រធាន​ប្រចាំការ​នៅ​តំបន់​ច្រក​ទ្វារ​បាក់ដៃ ក៏​សម្បើម​ដៃ​ទារ​លុយ​ស្មើនឹង​លោក ព្រំ ប៊ុ​ន​ថន ដែរ បើ​មិន​អោយ គឺ​ចាប់​ទូក​ស្រូវ​ទុក ដោយ​មិន​ខ្វល់​រឿង​ពលរដ្ឋ​តវ៉ា​នោះ​ទេ បើ​ពលរដ្ឋ​ហ៊ាន​តែ​ចេញ​តវ៉ា គឺ​ចាប់​ដាក់​ពន្ធនាគារ​ម្ដង​មួយ​ៗ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​បំភ្លឺ​ពី​លោក នាង សុខុម ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ​បាន​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ ។

ចំណែក​លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ ត្រូវ​បាន​ពលរដ្ឋ​ផ្ញើ​ជា​សម្លេង​មក​កាន់​កោះសន្តិភាព​រួច​ហើយ ប៉ុន្តែ​កោះសន្តិភាព​នឹង​ចាក់​សារស​ម្លែ​ង​ជា​សាធារណៈ​នៅ​ពេល​ក្រោយ​។ ចំណែក​លោក លឹ​ម ឡេ​ង ក៏​មាន​សារ​សម្លេង​គំ​រា​.​ម​យក​លុយ​ដូច​លោក ព្រំ ប៊ុ​ន​ថន ដែរ ប៉ុន្តែ​សារ​សម្លេង​អ្នក​ទាំង​២​ខាងលើ​នេះ កោះសន្តិភាព​នឹង​ចាក់​ផ្សាយ ដើម្បី​អោយ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​ពលរដ្ឋ​បានដឹង​ជា​សាធារណៈ​។

កោះសន្តិភាព​ក៏​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​ផង​ដែរ គឺ​ពួក​គាត់​និយាយ​ថា ចំពោះ​ក្រុម​មន្ត្រី​ខាងលើ ចង់បាន​ប៉ុន្មាន ក៏​ពួក​គាត់​អោយ​ដែរ ប៉ុន្តែ​ពួក​គាត់​ទិញ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ក្នុង​តម្លៃ​ថោក (​នេះ​ហើយ​ដែល​គេ​ហៅ​ថា ជាន់​.​ក​ឈ្មួញ​លៀន​អណ្តាត​រាស្ត្រ​)​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ