ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លៀស​ជាង​៩​តោន​ឈ្មួញ​បម្រុង​នាំ​ចេញ​ទៅ​វៀត​ណាម ​ត្រូវ​បាន​បង្ក្រា.ប

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ លៀស​តូច​មិនមែន​ជា​ប្រភេទ​លៀស​ហាល ដោយ​ក្រុម​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ចេញ​មក​ពី​ខេត្តសៀមរាប​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដែល​មាន​ចំនួន​ពីរ​រថយន្ត ត្រូវ​បាន​បង្ក្រាប​ទាន់​ពេលវេលា​ដោយ​កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដោយ​បាន​ចាក់​លែង​ចូល​ក្នុង​ទន្លេមេគង្គ​នា​ព​ព្រឹក​ថ្ងៃ​ទី​៨​ឧសភា ឆ្នាំ​២០២៥ ចំណុច​ក្បែរ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម​ ៖ លៀស​តូច​មិនមែន​ជា​ប្រភេទ​លៀស​ហាល ដោយ​ក្រុម​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ចេញ​មក​ពី​ខេត្តសៀមរាប​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដែល​មាន​ចំនួន​ពីរ​រថយន្ត ត្រូវ​បាន​បង្ក្រាប​ទាន់​ពេលវេលា​ដោយ​កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដោយ​បាន​ចាក់​លែង​ចូល​ក្នុង​ទន្លេមេគង្គ​នា​ព​ព្រឹក​ថ្ងៃ​ទី​៨​ឧសភា ឆ្នាំ​២០២៥ ចំណុច​ក្បែរ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ក្រុង​កំពង់ចាម ដើម្បី​ឲ្យ​លៀស​តូច​ៗ​ទាំងនោះ​បង្កើត​កូនចៅ​សម្បូរ​ឡើង​វិញ​។

យោង​តាម​មន្ត្រី​ជំនាញ​ជលផល​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា​: ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ពិ​ធាន​ការ​ឱ្យ​កម្លាំង​សមត្ថកិច្ច​រួម​ជាមួយនឹង​ជលផល​យកចិត្តទុកដាក់​បង្ក្រាប​សកម្មភាព​អូស​លៀស​នៅ​បឹង​ទន្លេសាប ដោយ​ខុសច្បាប់​។ ជាមួយ​នោះ​ក៏​មាន​ក្រុម​ឈ្មួញ​ខូច​បាន​ប្រមូល​ទិញ​លៀស​ពី​អ្នកនេសាទ​បាន​ហើយ​ដឹក​តាម​រថយន្ត​បន្តបន្ទាប់​ចំនួន​២​គ្រឿង ដោយ​បាន​បើក​វៀង​ពី​ភ្នំពេញ ចូល​មក​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ចាម និង​មានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​គឺ​ឲ្យ​កម្លាំង​ជំនាញ​បង្ក្រាប​សកម្មភាព​ជួញដូរ​លៀស​ដោយ​ខុសច្បាប់​។

មន្ត្រី​ជំនាញ​ជលផល​បន្ត​ឲ្យ​ដឹង​ទៀត​ថា ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៥ ​ខណ្ឌ​រដ្ឋបាល​បាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ចុះ​បង្ក្រាប​បទល្មើស​ជលផល ដឹក​ជញ្ជូន​ផល​ជលផល​ដោយ​គ្មាន​លិខិតអនុញ្ញាត (​លៀស​) បាន​ចំនួន ០២​ករណី ដោយ​ដកហូត​ឃាត់​ទុក​នូវ​វត្ថុ​តាង​បទល្មើស​ជលផល ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ជលផល រួម​មាន​៖ករណី​ទី​១ ​រថយន្ត​ម៉ាក Hyundai ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0964 ចំនួន ០១​គ្រឿង លៀស​សរុប ទម្ងន់ ៥,០០០​គីឡូក្រាម​។

ករណី​ទី​២ រថយន្ត​ម៉ាក Sangyong ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2C-2015 ចំនួន ០១​គ្រឿង លៀស​សរុប ទម្ងន់ ៤,៥០០​គីឡូក្រាម នៅ​ចំណុច​ចំការ​កៅស៊ូ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

លៀស​សរុប​ទម្ងន់ ៩,៥០០ គីឡូក្រាម បាន​លែង​ចូល​ទន្លេមេគង្គ​វិញ ចំណែកឯ​រថយន្ត រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជល​កំពង់ចាម ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ជលផល​។ ជំនាញ​ជលផល​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ​សូម​នាំ​គ្នា​ថែរក្សា​ធនធានធម្មជាតិ​ធ្វើ​យ៉ាងណា​នេសាទ​តាម​ច្បាប់​អនុញ្ញាត ជៀសវាង​កុំ​អូស​យក​ទាំង​លៀស​តូច​ៗ ព្រោះ​ជា​ទ​ង្វើ​ខុសច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ