ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន ៖ សារដាស់តឿនពីសម្តេច​បវរ​ធិ​បតី

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ជំរុញ​ឱ្យ​ផលិតករ​ខ្មែរ បង្កើន​ការ​ច្នៃប្រឌិត និង​គុណភាព ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ជំរុញ​ឱ្យ​ផលិតករ​ខ្មែរ បង្កើន​ការ​ច្នៃប្រឌិត និង​គុណភាព ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា​នេះ​ថា ៖ អបអរសាទរ ទិវា​ជាតិ​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ ៩​មេ​សា លើក​ទី​៩ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​ខ្មែរ​ផលិត ខ្មែរ​ប្រើប្រាស់ ខ្មែរ​រីក​ចម្រើន​» ការ​រៀបចំ​ទិវា​ជាតិ​នេះ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ផុលផុស ។

ក្នុង​នាម​រាជរដ្ឋាភិបាល សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​គាំទ្រ​ផលិតផល​ខ្មែរ ដោយ​ជឿជាក់​លើ​គុណភាព និង​តម្លៃ ។ ការ​ជ្រើសរើស​និង​គាំទ្រ​របស់​បងប្អូន គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ចជាតិ​ឱ្យ​មាន​ភាពរឹងមាំ និង​ភាព​ធន់​ចំពោះ​បញ្ហា​ប្រឈម​គ្រប់​ប្រភេទ​។ «​យើង​ខិតខំ​ផលិត យើង​ជួយ​ប្រើប្រាស់ ជាតិ​យើង​នឹង​រីក​ចម្រើន​!»​។ សូម​បងប្អូន​អ្នក​ផលិត​ទាំងអស់ បន្ត​វិនិយោគ​លើ​ការ​ច្នៃប្រឌិត ការ​កែ​លម្អ​គុណភាព និង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ ដែល​អាច​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស ការ​បន្ត​គាំទ្រ​គោលនយោបាយ​និង​អន្តរាគមន៍​នានា សំដៅ​ពង្រឹង​ទំនុកចិត្ត​របស់​អ្នក​វិនិយោគទុន​។

ជា​ពិសេស សូម​ជូន​សារ​ដល់​យុវជន​ខ្មែរ​ទាំងអស់ ត្រូវធ្វើ​ខ្លួន​ឱ្យ​ក្លាយជា​អ្នក​ច្នៃប្រឌិត​ថ្មី អ្នក​បង្កើត​ថ្មី និង​ជា​អ្នកដឹកនាំ​សេដ្ឋកិច្ច​សម័យ​ទំនើប ។

សូម​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ជា ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ វិស័យ​ឯកជន បន្ត​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​ជួយ​ពង្រឹង​ផលិតករ​ខ្មែរ ឱ្យ​អភិវឌ្ឍ​ផលិតផល​របស់​ខ្លួន​កាន់តែ​មានគុណ​ភាព សោភណភាព តម្លៃ​សម​ស្រប សម្បូរ​បែប កាន់តែ​មាន​ទំនុកចិត្ត ពី​អ្នក​ប្រើប្រាស់ និង​មាន​សក្តានុពល​ពាណិជ្ជកម្ម ទាំង​លើ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ