បុរីវ៉ាទីកង់ ៖ កើតនៅទីក្រុងសីុកាហ្គោ អេវែកROBERT FRANCIS PREVOST ព្រះជន្ម៦៩ព្រះវស្សា កាលពីថ្ងៃទី៨ឧសភាបានជាប់ឆ្នោតក្លាយជាសម្ដេចប៉ាបកាតូលិកថ្មី ក្រោមព្រះនាមថាសម្ដេចប៉ាបឡេអុងទី១៤ ក្រោយការចូលទិវង្គតរបស់សម្ដេចប៉ាបហ្វ្រង់ស្វ័រ។ នោះជាសម្ដេចប៉ាបលើកដំបូងនៃប្រវត្តិសាស្ត្រមានសញ្ជាតិអាមេរិក តែព្រះអង្គក៏មានឈាមជ័របារាំង អ៊ីតាលីនិងអេស្ប៉ាញផងដែរ។
បិតាព្រះអង្គលោកLOUIS MARIUS PREVOST តាមពិតមានដើមកំណើតបារាំងនិងអីុតាលី ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់បុរីវ៉ាទីកង់។ មាតាព្រះអង្គ ឈ្មោះMILDRED MARTINEZ មានដើមកំណើតអេស្ប៉ាញ។ តាមកាសែតCHICAGO SUN-TIMES ថា បិតាព្រះអង្គជាគ្រូប្រដៅសាសនា ហើយមាតាជាអ្នកអ្វើការនៅបណ្នាល័យ។ ក្រៅពីមានដើមកំណើតបារាំងអីុតាលីនិងអេស្ប៉ាញផង សម្ដេចប៉ាបជនជាតិអាមេរិកអង្គនោះ មិនបានរស់នៅជាប់លាប់នៅសហរដ្ឋអាមេរិកឡើយ។
កើតនៅសីុកាហ្គោពិតណាស់១ភាគ៤នៃសតវត្សព្រះអង្ករស់នៅសហរដ្ឋអាមេរិក ។ សម្ដេចប៉ាបថ្មីអង្គនោះមានបរិញ្ញាប័ត្រខាងគណិតវិទ្យានៃសាកលវិទ្យាល័យVILLANOVA រដ្ឋផេនសីុលវេនៀនិងជាអ្នកបង្រៀនទ្រឹស្ដីកាតូលិកនៅCATHOLIC THEOLOGICAL UNION CHICAGO រដ្ឋអីុលីណយ។ ប៉ុន្តែបន្ទាប់មកព្រះអង្កបានទៅរស់នៅប្រទេសប៉េរូ ដែលនៅទីនោះព្រះអង្កបានក្លាយទៅជាអេវែក។
សម្ដេចសង្ឃកាតូលិកប៉ាបទី២៦៧អង្កនោះ ជាសម្ដេចប៉ាបទី៤មិនមែនជនជាតិអីុតាលី បន្ទាប់ពីសម្ដេចប៉ាបជនជាតិប៉ុូឡូញហ្សង់ប៉ូលទី២(១៩៧៨-២០០៥) សម្ដេចប៉ាបជនជាតិអាល្លឺម៉ង់បេណតទី១៦(២០០៥-២០១៣) និងសម្ដេចប៉ាបជនជាតិអាហ្សង់ទីនហ្វ្រង់ស្វ័រ(២០១៣-២០២៥)។ ព្រះអង្កជាប់ឆ្នោតក្នុងថ្ងៃទី២នៃការបោះឆ្នោត ដោយអេវែក១៣៣អង្គចូលរួម ហើយព្រះអង្គទទួលបានសំឡេងគាំទ្រលើសពិ២ភាគ៣ដែលមានយ៉ាងតិច៨៩សំឡេង។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសម្ដែងក្ដីរិករាយដែលសម្ដេចប៉ាបថ្មីជាជនជាតិអាមេរិកដោយលោកថានោះជាកិត្តិយសដ៏ធំមួយសម្រាប់ប្រទេសលោក ក៏ទោះបីតាមពិតទៅលោកចង់ឲ្យអេវែកក្រុងញូវយ៉កក្លាយជាសម្ដេចប៉ាបថ្មីក៏ដោយ៕
ចែករំលែកព័តមាននេះ