ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីហែអ្នកតាចិននៅភ្នំពេញ៖ ទំនៀមទម្លាប់បួង​សួងសុំសេចក្តីសុខ និងលើកជោគជតារាសីក្នុងឆ្នាំថ្មី២០២៦

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ដង្ហែ​អ្នកតា​ចិន គឺជា​ពិធី​រំដោះគ្រោះ និង​ត្រូវ​បាន​រៀបចំ​ឡើង ជាមួយ​នឹង​ការ​រៀបចំ​នូវ​ការ​សែន​រណ្តាប់​ផ្សេង​ៗ​ទៅ​តាម​ឆ្នាំ ក្នុង​គោលបំណង​បណ្តេញ​នូវ​រឿង​អាក្រក់ និង​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ សិរី​សួស្តី និង​លើក​ជោគជតារាសី​នា​ឆ្នាំ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ការ​ដង្ហែ​អ្នកតា​ចិន គឺជា​ពិធី​រំដោះគ្រោះ និង​ត្រូវ​បាន​រៀបចំ​ឡើង ជាមួយ​នឹង​ការ​រៀបចំ​នូវ​ការ​សែន​រណ្តាប់​ផ្សេង​ៗ​ទៅ​តាម​ឆ្នាំ ក្នុង​គោលបំណង​បណ្តេញ​នូវ​រឿង​អាក្រក់ និង​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ សិរី​សួស្តី និង​លើក​ជោគជតារាសី​នា​ឆ្នាំ​ថ្មី ។

ពិធីហែអ្នកតា​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ បាន​ប្រារព្ធ​ធ្វើ​នៅ​ផ្លូវឌឿងហែម​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​៧​មក​រា ដោយ​មានការ​ចូលរួម​ពី​សំណាក់​អ្នកតា និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​មក​ពី​តំបន់​ផ្សេង​ៗ ។

គោលបំណង​សំខាន់​នៃ​ការ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​គោរព​ដល់​អ្នកតា និង​សុំ​ពរ​ជ័យ​សម្រាប់​ឆ្នាំ​ថ្មី ។ ពិធីហែអ្នកតា ត្រូវ​បាន​គេ​ជឿ​ថា មាន​ដើម​កំណើត​មក​ពី​ប្រទេស​ចិន ហើយ​ត្រូវ​បាន​សហគមន៍​ជនជាតិ​ចិន​ប្រកាន់ខ្ជាប់​និង​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌​របស់​ជនជាតិ​ចិន ។

នៅ​ក្នុង​ពិធីហែអ្នកតា គេ​ឃើញ​មានការ​ដង្ហែ​រូប​អ្នកតា​ជុំវិញ​ទីក្រុង​ឬ​ភូមិ ដែល​ការ​ហែ​នេះ គឺជា​ទំនៀមទម្លាប់​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ ។ ពិធីហែអ្នកតា គឺជា​ពិធី​ដ៏​សំខាន់​មួយ​សម្រាប់​សហ​គមន៍​ជនជាតិ​ចិន​នៅ​កម្ពុជា ។

ពិធី​នេះ មិន​ត្រឹមតែ​ជា​ការ​គោរព​អ្នកតា និង​សុំ​ពរ​ជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​រក្សា និង​លើកកម្ពស់​វប្បធម៌​និង​ប្រពៃណី​របស់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ