ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១៣ នៅ​ចុងខែ​មីនា​នេះ

27 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការប​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​មីនា​ខាង​មុខ​នេះ​។ ការ​រៀបចំ​កិច្ចប្រជុំ​ខណៈ ឯកឧត្តម កាន់ ផា​រិ​ទ្ធ…

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការប​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​មីនា​ខាង​មុខ​នេះ​។

ការ​រៀបចំ​កិច្ចប្រជុំ​ខណៈ ឯកឧត្តម កាន់ ផា​រិ​ទ្ធ រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្ដីការក្រសួង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦​។

នៅ​ក្នុង​ជំនួប ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ចែករំលែក​ទស្សនៈ​រួម ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​អំពី​លទ្ធផល​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​ទីក្រុង​ព្រុ​ច​សែ​ល កាលពី​ចុងខែ​កុម្ភៈ
ឆ្នាំ​២០២៦​។

ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​បាន​ជម្រាប​ជូន​ភាគី​សហភាព​អឺរ៉ុប​អំពី​ដំណើរការ​នៃ​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​។

ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ទស្សនៈ​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៅ​ក្នុង​តំបន់​ដែល​ជា​ផលប្រយោជន៍​រួម​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ