ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេសប៊ូឡា ព្រមានវាយបកវិញយ៉ាងធ្ងន់ធ្ងរ ខណៈអ៉ីស្រាអែលបន្តរំលោភកិច្ចព្រមព្រៀងឈប់បាញ់

1 ម៉ោង មុន

ទីក្រុងបេរូត៖ មន្ត្រីជាន់ខ្ពស់ នៃចលនាហេសប៊ូឡា ​លោក ម៉ាមូដ កូម៉ាទី ​បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុមរបស់លោកគ្មានជម្រើសអ្វីក្រៅពី​ការត្រឡប់ទៅរកការតស៊ូដោយអាវុធ​ វិញនោះទេ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការឈ្លានពានឥតឈប់ឈរពីសំណាក់អ៉ីស្រាអែលមកលើទឹកដីលីបង់។…

ទីក្រុងបេរូត៖ មន្ត្រីជាន់ខ្ពស់ នៃចលនាហេសប៊ូឡា ​លោក ម៉ាមូដ កូម៉ាទី ​បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុមរបស់លោកគ្មានជម្រើសអ្វីក្រៅពី​ការត្រឡប់ទៅរកការតស៊ូដោយអាវុធ​ វិញនោះទេ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការឈ្លានពានឥតឈប់ឈរពីសំណាក់អ៉ីស្រាអែលមកលើទឹកដីលីបង់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៣ ខែមីនានេះ។

មន្ត្រីជាន់ខ្ពស់រូបនោះ បានបញ្ជាក់យ៉ាងដាច់អហង្ការថា ប្រសិនបើសត្រូវចង់បានសង្គ្រាមចំហ នោះសង្គ្រាមនឹងកើតមានឡើងជាក់ជាមិនខាន ហើយការវាយបករបស់ហេសប៊ូឡានឹងមិនមែនត្រឹមតែជាការធ្វើ​ដូចមុនទៀតឡើយ ខណៈដែលប្រធានាធិបតីលីបង់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៉ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់។

​ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយអាម៉េរិក និងបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ ក៏ភាពតានតឹងនៅតាមព្រំដែនលីបង់-អ៉ីស្រាអែលបានផ្ទុះឡើងវិញយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ហេសប៊ូឡាបានចោទប្រកាន់អ៉ីស្រាអែលថាបានរំលោភកិច្ចព្រមព្រៀងដោយបន្តការទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល និងមូលដ្ឋានផ្សេងៗក្នុងទីក្រុងបេរូត ខណៈអ៉ីស្រាអែលអះអាងថាខ្លួនវាយប្រហារតែលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ហេសប៊ូឡាប៉ុណ្ណោះ។ ស្ថានភាពនេះកំពុងរុញច្រានឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងសង្គ្រាមតំបន់ទ្រង់ទ្រាយធំ កាន់តែធ្ងន់ធ្ងរទៅៗ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ