ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ផ្ទុះអាវុ.ធ​ច្រើន​គ្រា.ប់ ក្នុងប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​កា.ច់ក​ម៉ូតូ​ម្នាក់ ផ្អើល​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ

45 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​កាច់ក​ម៉ូតូម្នាក់ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ផ្ទុះអាវុធ​គំរាម​ជា​ច្រើន​គ្រាប់ បន្ទាប់ពីជនសង្ស័យ​​​រូបនោះ មិនសហការ ហើយបានតដៃជាមួយសមត្ថកិច្ច ។ ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យម្នាក់ខាងលើ…

រាជធានីភ្នំពេញ ៖ ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​កាច់ក​ម៉ូតូម្នាក់ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ផ្ទុះអាវុធ​គំរាម​ជា​ច្រើន​គ្រាប់ បន្ទាប់ពីជនសង្ស័យ​​​រូបនោះ មិនសហការ ហើយបានតដៃជាមួយសមត្ថកិច្ច ។

ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យម្នាក់ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ​ខែ​មិ​នា ​ឆ្នាំ​២០២៦ នៅចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ត្រី ប៉ុ​ត វ​ណ្ណារ​ត្ន័ អនុប្រធាន​នាយកដ្ឋាន បាន​ដឹក​នាំចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ ។

លុះ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ជនសង្ស័យ​រូប​នោះ​បាន​រើ​បម្រាស មិន​សហការ​ ហើយ​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច ។ ពេល​នោះ ក៍​មាន​សាច់ញាតិ និង​អ្នក​ភូមិ​នៅ​ទីនោះ បាន​ចេញ​មក​ជា​ច្រើន​គ្នា បំរុង​រារាំង​សមត្ថកិច្ច​មិន​អោយ​ឃាត់ខ្លួន​ជនសង្ស័យ ទើប​សមត្ថកិច្ច​បាន​សម្រេច​ដក​កាំភ្លើង​បាញ់​គំរាម​៤​ទៅ​៥​គ្រាប់ ដើម្បី​បំបែក​​ហ្វូង​ប្រជា​ពលរដ្ឋ​ទាំងនោះ​ ​ហើយ​បាន​​នាំ​ខ្លួន​ជនសង្ស័យ យក​ទៅ​ផ្នែក​ជំនាញ​នៃ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​សួរនាំ​តាម​ជំនាញ ។

ក្រោយ​កើតហេតុ ទីតាំង​កើតហេតុ បាន​បន្សល់​ទុកនូវ​សម្បក​​ក​ន្ទុះ​ចំនួន​៣​គ្រាប់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ