ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ គំរា.ម​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អេ​ស្ប៉ា​ញ ក្រោយ​មិន​ឱ្យ​អា​មេ​រិ​ក​ប្រើ​មូលដ្ឋានទ័ព​វា.យប្រហារ​អ៊ី​រ៉​ង់

37 វិនាទី មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​គំរាម​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ហាមឃាត់​សហរដ្ឋអាមេរិក​មិន​ឱ្យ​ប្រើ​មូលដ្ឋានទ័ព​របស់​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​វាយប្រហារ​លើ​ប្រទេស​អ៊ី​រ៉​ង់​។…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​គំរាម​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ហាមឃាត់​សហរដ្ឋអាមេរិក​មិន​ឱ្យ​ប្រើ​មូលដ្ឋានទ័ព​របស់​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​វាយប្រហារ​លើ​ប្រទេស​អ៊ី​រ៉​ង់​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦​។

នៅ​ក្នុង​ការ​អត្ថាធិប្បាយ​នៅ​សេត​វិមាន លោក ត្រាំ បានឱ្យ​ដឹង​ថា អេ​ស្ប៉ា​ញ គឺជា​ប្រទេស​ដ៏​អាក្រក់​មួយ ហើយ​ថា អា​មេ​រិ​ក​នឹង​កាត់​ផ្តាច់​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ប្រទេស​នេះ​។ ដោយ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​យើង​មិន​ចង់​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ​ទេ​»​។

យ៉ាងណាមិញ វា​មិន​នៅ​ច្បាស់​ទេ​ថា តើ​រដ្ឋបាល​លោក ត្រាំ នឹង​បន្ត​តាម​ការ​គំរាមកំហែង​នេះ ឬ​មន្ត្រី​អា​មេ​រិ​ក​នឹង​ចាត់វិធានការ​ដើម្បី​រារាំង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប (EU)​។

ការ​អត្ថាធិប្បាយ​របស់​លោក ត្រាំ នេះ បាន​បន្ថែម​ទៅ​លើ​ភាព​តានតឹង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​ការ​តស៊ូ​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចំពោះ​ការ​ទាមទារ​របស់​លោក ត្រាំ សម្រាប់​សម្ព័ន្ធមិត្ត​ណា​តូ ដើម្បី​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ពួក​គេ​។

លោក ត្រាំ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ថា «​ខ្ញុំ​អាច នៅ​ថ្ងៃស្អែក ឬ​ថ្ងៃនេះ បញ្ឈប់​អ្វី​ៗ​គ្រប់យ៉ាង​ទាក់ទង​នឹង​អេ​ស្ប៉ា​ញ និង​អាជីវកម្ម​ទាំងអស់​ទាក់ទង​នឹង​អេ​ស្ប៉ា​ញ​»​។ លោក ត្រាំ និង​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent ទាំង​ពីរ​នាក់​បាន​អះអាង​ថា សហរដ្ឋអាមេរិក​អាច​ដាក់​ទណ្ឌកម្ម​ស្របច្បាប់​លើ​ផលិតផល​ដែល​នាំ​ចូល​ពី​អេ​ស្ប៉ា​ញ​។

នៅ​ថ្ងៃ​ដដែល​នោះ លោក ត្រាំ ក៏​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ដែល​បាន​បដិសេធ​មិន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដល់ ៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ខ្លួន ផ្ទុយ​ពី​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ទៀត​ដែល​បាន​យល់ព្រម​។ ដ្បិត​កន្លង​មក​លោក ត្រាំ បាន​ណែនាំ​ថា ប្រទេស​អេ​ស្ប៉ា​ញ​គួរតែ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ