ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកស៊ីម៉ាក់ ប្តេជ្ញារំដោះទឹកដីឱ្យផុតពីការគំរា.មកំហែ.ងនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសុវត្ថិភាពមាតុភូមិ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​បញ្ចេញ​សារ​យ៉ាង​មាន​អត្ថន័យ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​វឌ្ឍនភាព​ថ្មី​ៗ​នៃ​កិច្ច​ប្រតិបត្តិការ​រំដោះ​ផ្ទៃដី​ពី​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​បញ្ចេញ​សារ​យ៉ាង​មាន​អត្ថន័យ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​វឌ្ឍនភាព​ថ្មី​ៗ​នៃ​កិច្ច​ប្រតិបត្តិការ​រំដោះ​ផ្ទៃដី​ពី​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា ៖ ដំណើរ​ឆ្ពោះទៅ​មុខ​ក្នុង​ការ​រំដោះទឹកដី​នៃ​ព្រះរាជាណាចក្រ​នេះ ឱ្យ​មាន​សុខ​សុ​វ​តិ្ថ​ភាព និង​លាចាក​ផុត ពី​ការ​គំរាមកំហែង ដោយសារ​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​របស់​សៀម​ឈ្លានពាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បេសកកម្ម​នេះ មិន​ត្រឹមតែ​ជា​ការងារ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ស្តារ​ឡើង​វិញ​នូវ​អធិបតេយ្យភាព និង​សេចក្តីសុខ​សាន្ត​ពេញលេញ​ជូន​ដល់​មាតុភូមិ បន្ទាប់​ពី​ឆ្លងកាត់​ការ​គំរាមកំហែង​ពី​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ