ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនចេញមុខរិះគន់អាម៉េរិក៖ ការវាយប្រហារលើអ៊ីរ៉ង់ គឺជាការបំផ្លាញច្បាប់អន្តរជាតិ និងសន្តិភាពពិភពលោក

33 នាទី មុន

ទីក្រុងតូក្យូ៖ សារព័ត៌មានជប៉ុន Tokyo Shimbun បានចុះផ្សាយអត្ថបទវិចារណកថាថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ទីក្រុងតូក្យូ៖ សារព័ត៌មានជប៉ុន Tokyo Shimbun បានចុះផ្សាយអត្ថបទវិចារណកថាថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៤ ខែមីនានេះ។

សារព័ត៌មាននោះបានរិះគន់ថា ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងការបង្កឱ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន គឺជា “ការទូតចុងកាំភ្លើង” ​ដែលបង្ខំឱ្យភាគីម្ខាងទៀតរើសយកការ “ចុះចាញ់ ឬសង្គ្រាម” ហើយទង្វើនេះបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងចរចានុយក្លេអ៊ែរដែលកំពុងដំណើរការ។

​ស្ថានការណ៍បានប្រែជាអាក្រក់ខ្លាំងបន្ទាប់ពីកងទ័ពអាម៉េរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារលើរដ្ឋធានីតេហេរ៉ង់ និងទីក្រុងសំខាន់ៗផ្សេងទៀត ដែលឈានដល់ការធ្វើឃាតមេដឹកនាំកំពូល លោក អាលី ខាមេនី​។ ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមវាយបកសងសឹកវិញ សហគមន៍អន្តរជាតិ រួមទាំងអគ្គលេខាធិការ UN កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។ វិចារណកថានេះក៏បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ឈប់រក្សាភាពស្ងៀមស្ងាត់ ហើយត្រូវសហការជាមួយ UN ដើម្បីដាក់សម្ពាធឱ្យអាម៉េរិក និងអ៊ីស្រាអែលឈប់បាញ់ជាបន្ទាន់​៕