ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ ឪពុកម្តាយអ្នកក្រីក្រ តែងតែគិតថាមានតែចំណេះដឹងទេទើបមាននិរន្តរ៍

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ឪពុក​ម្តាយ​អ្នក​ក្រីក្រ ដែល​មានការ​លំបាក តែងតែ​តស៊ូ​ឲ្យ​កូន​រៀន​បាន​ខ្ពស់​ខ្ព​ង​ជាង​ខ្លួន ដោយសារ​គាត់​គិត​ថា មាន​តែ​ចំណេះដឹង​ទេ ទើប​មាន​និរន្តរ៍ភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ឪពុក​ម្តាយ​អ្នក​ក្រីក្រ ដែល​មានការ​លំបាក តែងតែ​តស៊ូ​ឲ្យ​កូន​រៀន​បាន​ខ្ពស់​ខ្ព​ង​ជាង​ខ្លួន ដោយសារ​គាត់​គិត​ថា មាន​តែ​ចំណេះដឹង​ទេ ទើប​មាន​និរន្តរ៍ភាព និង​អាច​ជួយ​កូន​គាត់​បាន​នៅ​ពេល​អនាគត ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី «​សម្ពោធ​អគារ​អន្តេ​វេ​សិ​ក​ដ្ឋា​ន​តេ​ជោ​សន្តិភាព និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ស្វាយ​ពពែ​» នា​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ៖«​ឪពុក​ម្តាយ​ដែល​មាន​ជីវភាព​ក្រីក្រ ឬ​រស់នៅ​តំបន់​ដាច់​ស្រយាល គាត់​តែងតែ​ខិតខំ​ឲ្យ​កូន​រៀនសូត្រ ព្រោះ​គាត់​យល់​ឃើញ​ថា មាន​តែ​ចំណេះដឹង​ទេ​ទើប​មាន​និរន្តរ៍ភាព​ទ្រព្យសម្បត្តិ​ដែល​ឪពុក​ម្តាយ​ឲ្យ គឺ​អាច​ចាយ​អស់ តែ​ទ្រព្យសម្បត្តិ​ដែល​បង្ក​ក្នុង​ខ្លួន​ឲ្យ​ខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង ឥរិយាបថ​ល្អ មិន​ងាយ​បាត់បង់​នោះ​ទេ​» ។

សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​លើក​ករណី​សិស្ស​ម្នាក់ ដែល​ប្រឡង​ជាប់​សិស្ស​ពូកែ​លេខ​១​ផ្នែក​គណិត​វិទ្យា​នៅ​ខេត្តព្រៃវែង ឪពុក​ម្តាយ​ក្រីក្រ ដោយ​ឪពុក​ប្រកប​រក​រត់​កង់​បី និង​ម្តាយ​ជា​អ្នកស៊ីឈ្នួល​លាងចាន និង​បោកគក់​ឲ្យ​គេ តែ​គាត់​បាន​តស៊ូ​ឲ្យ​កូន​គាត់​ខិតខំ​រៀនសូត្រ​រហូត​កូន​ទទួល​បានការ​សិក្សា​ល្អ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖ «​អី​ញ្ចឹ​ង​មិន​ប្រាកដ​ថា កូន​អ្នកក្រ​រៀន​ចាញ់កូន​អ្នកមាន​នោះ​ទេ ហើយ​សមត្ថភាព​នៃ​ការ​ខិតខំ​រៀនសូត្រ​នេះ​ក៏​បង្ហាញ​ពី​សមត្ថភាព​នៅ​ពេល​ចេញ​ធ្វើការ​នៅ​ពេល​អនាគត ដោយ​មិន​មាន​ម៉ែឪ​ណា​មក​ជួយ​រហូត​នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង ជា​ការ​ពិត​ណាស់​ក៏​មាន​មនុស្ស​១​សែន​មាន​១​នាក់ ឬ​៤ ឬ​១០​នាក់ មានទ្រព្យ​សម្បត្តិ​ឲ្យ​ហើយ​ទទួល​បានការ​ងារ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ