ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០៖១៥​នាទី…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០៖១៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ត្រង់​ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច (​ម៉ូតូ​) ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៦៖៥៥​នាទី នៅ​ត្រង់​ចំណុច​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ចំរើន សំណាង ហៅ អា​ធ្មេញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​ ។

សម្ភារៈ​ដកហូត​រួម​មាន ដែក​សំប៉ែត​មុខស្រួច​ចំនួន​១​ដើម និង សោរ​លេខ​៨ ចំនួន​១​ដើម (​ឧបករណ៍​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ