ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល និង​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​លើកទឹកចិត្ត ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ជា​ស្ត្រី

7 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រហូត​ឈាន​មក​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​ឈាន​មក​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​លើកទឹកចិត្ត ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ដែល​ជា​ស្ត្រី នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្នុង​ឱកាស​ចូលរួម អបអរសាទរ​ខួប​លើក​ទី​១១៥ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​សន្តិភាព សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ​» ហើយ​ក៏​ណែនាំ​ឱ្យ​ស្ត្រី​ទាំងអស់​មាន​ភាពរឹងមាំ​ឡើង​កាន់តែ​ខ្លាំង ដើម្បី​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ដែល​ជា​ស្ត្រី នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ក្រៃ​លេង ដោយសារ​លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន តែងតែ​យកចិត្តទុកដាក់​ដល់​បងប្អូន​មន្ត្រីរាជការ​ជា​ស្ត្រី​ ជា​និច្ច​មិន​គិត​ថា ជា​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​បំពេញការងារ​ធម្មតា​នោះ​ឡើយ គឺ​រាល់​សុខទុក្ខ​របស់​ស្ត្រី​គឺជា​សុខទុក្ខ​របស់​លោក​ជំទាវ​អភិបាលខេត្ត​ផង​ដែរ​ ។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​ជួប​សំណេះសំណាល លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​ក្រើនរំលឹក​ដល់​ស្ត្រី​ទាំងអស់ ឱ្យ​ខិតខំ​ប្រឹងប្រែង​តស៊ូ ក្នុង​ជីវភាព ជា​ពិសេស​ខិតខំ​ប្រឹងប្រែង​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ព្រោះ​ស្ត្រី​ខ្លាំង​ក្រុម​គ្រួសារ​ក៏​មានការ​រីក​ចម្រើន ដែល​ជួយ​រួមចំណែក​ជាមួយនឹង​ប្តី ក្នុង​ការ​កសាង​ក្រុម​គ្រួសារ​មួយ​ឱ្យ​ទទួល​បាន​ជោគជ័យ មាន​សុភមង្គល អាច​នឹង​ធ្វើ​ឱ្យ​ខេត្ត​ប៉ៃលិន ព្រមទាំង​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​ថែម​ទៀត ។

ជា​ចុង​ក្រោយ មន្ត្រីរាជការ​ជា​ស្ត្រី​ទាំងអស់ ក៍​សូម​ជូនពរ​ដល់​លោក​ជំទាវ​អភិបាលខេត្ត និង​ក្រុម​គ្រួសា​រោ​ឱ្យ​មាន​សុខភាព​ល្អ កម្លាំង​ម៉ាំ​មួន ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផង​ដែរ ហើយ​ស្ត្រី​ជា​មន្ត្រីរាជការ​ទាំងអស់​ប្តេជ្ញា​នឹង​ខិត្តខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ឱ្យ​បាន​ល្អ និង​កាន់តែ​ប្រសើរ​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ចូលរួម​ចំណែក​កសាង​សង្គម​ជាតិ​របស់​យើង​ឱ្យ​ទទួល​បាន​ភាព​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ