ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ក្លាយជា​ប្រភព​នាំ​ចូល​ធំ​ទី​៣ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​កម្ពុជា

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​២​ខែ​ដើមឆ្នាំ​២០២៦​នេះ អគ្គនាយក​រដ្ឋ​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា សិង្ហ​បុរី នៅ​ពេល​នេះ បាន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​បម្រើ​សេចក្តី​ត្រូវការ​របស់​កម្ពុជា លំដាប់​ទី​៣…

រាជធានី​ភ្នំពេញ ៖ នៅ​២​ខែ​ដើមឆ្នាំ​២០២៦​នេះ អគ្គនាយក​រដ្ឋ​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា សិង្ហ​បុរី នៅ​ពេល​នេះ បាន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​បម្រើ​សេចក្តី​ត្រូវការ​របស់​កម្ពុជា លំដាប់​ទី​៣ បន្ទាប់​ពី​ចិន និង​វៀតណាម ។

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែកុម្ភៈ កម្ពុជា​បាន​បញ្ជា​ទិញ​ទំនិញ​ផ្សេង​ៗ​ពី​សិង្ហ​បុរី មាន​តម្លៃ​ដល់​ទៅ ៣២២,៥​លាន​ដុល្លារ កើនឡើង​រហូត​ដល់​ទៅ ២០៩,៣​ភាគរយ​ឯណោះ បើ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៥ ។

នៅ​ក្នុង​រយៈពេល​២​ខែ​នេះ កម្ពុជា​នាំ​ចូល​ពី​ចិន ប្រមាណ​ជា ៣.២៨២​លាន​ដុល្លារ កើនឡើង ៣៤,២ ភាគរយ ប៉ុន្តែ​គេ​ដឹង​ថា ភាគច្រើន នៃ​ការ​នាំ​ចូល​ពី​ចិន គឺជា​វត្ថុធាតុដើម​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​នៅ​ក្នុង​ប្រទេស​។ វៀតណាម គឺជា​ប្រទេស​នាំ​ចូល​លំដាប់​ទី​២ ដែល​កម្ពុជា​បញ្ជា​ទិញ​ទំនិញ​មាន​តម្លៃ​សរុប ៦៥១​លាន​ដុល្លារ ធ្លាក់​ចុះ​ប្រមាណ​ជា ៨,៦​ភាគរយ ។

នៅ​ក្នុង​រយៈពេល​២​ខែ​នេះ កម្ពុជា​នាំ​ចូល​ទំនិញ​សរុប​មាន​តម្លៃ​ដល់​ទៅ ៥,៨៨​ពាន់​លាន​ដុល្លារ កើនឡើង​១៨​ភាគរយ ហើយ​នាំ​ចេញ​សរុប​មាន​តម្លៃ​ជាង ៥,២២​ពាន់​លាន​ដុល្លារ កើនឡើង​១៧,២​ភាគរយ ៕

រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ