ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែទម្លាប់ញ៉ាំ ៤ យ៉ាងនេះជាបន្ទាន់ បើមិនចង់ឱ្យមហារីកថ្លើមមកយាយី!

5 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលវិវត្តន៍ទៅមុខយ៉ាងស្ងប់ស្ងាត់បំផុត។ បើតាមអ្នកជំនាញសុខភាព មានទម្លាប់ប្រចាំថ្ងៃចំនួន ៤ ដែលយើងគួរកែប្រែជាបន្ទាន់ដើម្បីការពារសុខភាពថ្លើម។ ទីមួយគឺ ការញ៉ាំអាហារដែលមានដុះផ្សិត ជាពិសេសគ្រាប់ធញ្ញជាតិដូចជា…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលវិវត្តន៍ទៅមុខយ៉ាងស្ងប់ស្ងាត់បំផុត។

បើតាមអ្នកជំនាញសុខភាព មានទម្លាប់ប្រចាំថ្ងៃចំនួន ៤ ដែលយើងគួរកែប្រែជាបន្ទាន់ដើម្បីការពារសុខភាពថ្លើម។ ទីមួយគឺ ការញ៉ាំអាហារដែលមានដុះផ្សិត ជាពិសេសគ្រាប់ធញ្ញជាតិដូចជា សណ្ដែកដី ពោត ឬអង្ករ ដែលមានផ្ទុកសារធាតុ Aflatoxin។ សារធាតុពុលនេះមិនអាចកម្ចាត់ចេញបានឡើយ ទោះបីជាឆ្លងកាត់ការចម្អិនក្នុងសីតុណ្ហភាពខ្ពស់ក៏ដោយ ហើយវាគឺជាមូលហេតុចម្បងដែលនាំឱ្យកើតជំងឺក្រិនថ្លើម និងមហារីកថ្លើម។

ទីពីរគឺ ការទទួលទានគ្រឿងស្រវឹងជាប្រចាំ។ នៅពេលថ្លើមរំលាយគ្រឿងស្រវឹង វានឹងបង្កើតសារធាតុពុលម្យ៉ាងដែលបំផ្លាញ DNA នៃកោសិកាថ្លើម រារាំងការបង្កើតកោសិកាថ្មី និងនាំឱ្យមានជាតិខ្លាញ់រុំថ្លើមរហូតដល់កើតមហារីក។ ទីបីគឺ ការប្រើប្រាស់ប្រេងឆាដែលប្រើរួចឡើងវិញ។ ការចម្អិនប្រេងដដែលៗលើសពី ២ ដង នឹងបង្កើតជាសារធាតុពុលដែលអាចបណ្តាលឱ្យមានការប្រែប្រួលកោសិកា និងបង្កើនហានិភ័យមហារីក។ ទម្លាប់ចុងក្រោយគឺ ការប្រើប្រាស់ថ្នាំពេទ្យ ឬអាហារបំប៉នលើសកម្រិត។ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ថ្នាំផ្សះ ឬឱសថបុរាណដែលគ្មានប្រភពច្បាស់លាស់ និងមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឱ្យថ្លើមខូចខាតធ្ងន់ធ្ងរ រលាកថ្លើម និងបង្កើនល្បឿននៃការកើតជំងឺមហារីក។

ដើម្បីការពារខ្លួន អ្នកគួរចាក់វ៉ាក់សាំងការពាររលាកថ្លើមប្រភេទ B និងពិនិត្យសុខភាពឱ្យបានទៀងទាត់បំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ