ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ​ភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចកើតមាននៅតាមបណ្តាខេត្តមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែមីនា​

5 ម៉ោង មុន

(រាជធានីភ្នំពេញ)៖ ​ក្រសួងធនធានទឹក និងឧតុនិយម ​បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅកម្ពុជាកំពុងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុង ដែលបង្កឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅតាមតំបន់មួយចំនួន។…

(រាជធានីភ្នំពេញ)៖ ​ក្រសួងធនធានទឹក និងឧតុនិយម ​បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅកម្ពុជាកំពុងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុង ដែលបង្កឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅតាមតំបន់មួយចំនួន។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តដូចជា បាត់ដំបង ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ ប៉ៃលិន និងតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន​ ចំពោះបាតុភូតភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីក្នុងកម្រិតពី ១០% ទៅ ១៥%។

បន្ថែមពីនេះ សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រ ក៏ត្រូវមានការយកចិត្តទុកដាក់ផងដែរ ខណៈដែលកម្ពស់រលកអាចហក់ឡើងដល់ ១,០០ ម៉ែត្រ ចំណែកឯសីតុណ្ហភាពអតិបរមាក្នុងថ្ងៃនេះ អាចឡើងកម្ដៅរហូតដល់ ៣៤°C៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ