ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់បដិសេធការចរចា និងប្ដេជ្ញាបន្តបាញ់មីស៊ីលស្រោចលើអាម៉េរិក និងអ៊ីស្រាអែល

5 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី​បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា “ដរាបណាចាំបាច់”។ នេះបើយោងតាមសារព័ត៌មាន…

ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី​បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា “ដរាបណាចាំបាច់”។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១០ ខែមីនានេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានបញ្ជាក់ថា ការប៉ុនប៉ងកម្ទេចឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់ដោយអាម៉េរិក និងអ៊ីស្រាអែលគឺ “បរាជ័យ” ហើយអ៊ីរ៉ង់នឹងមិនត្រឡប់ទៅរកតុចរចាជាមួយអាម៉េរិកវិញឡើយ ដោយសារបទពិសោធដ៏ជូរចត់នាពេលកន្លងមក ខណៈដែលការជ្រើសរើសមេដឹកនាំកំពូលថ្មី លោក ម៉ូចតាបា ខាមេនី ​ គឺជាសញ្ញានៃការបន្តគោលនយោបាយប្រឆាំងអាម៉េរិក និងអ៊ីស្រាអែលយ៉ាងដាច់ខាត។

​សង្គ្រាមរវាងមហាអំណាចទាំងពីរបានផ្ទុះឡើងកក្រើកសកលលោក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែលកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូល លោក អាលី ខាមេនី ដែលនាំឱ្យអ៊ីរ៉ង់វាយបកវិញយ៉ាងសន្ធាប់ដោយដ្រូន និងមីស៊ីលជាច្រើនរលក។ ទោះបីជាលោក ដូណាល់ ត្រាំ បង្ហាញជំនឿចិត្តថាការវាយប្រហារនេះនឹងបញ្ចប់ក្នុងពេល “ឆាប់ៗ” ក៏ដោយ ប៉ុន្តែការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការបន្តសងសឹក បានធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ និងបង្កឱ្យមានការព្រួយបារម្ភជាសកលអំពីសន្តិសុខនៃការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហូម៉ូសដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ