ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ! អាហារ​១០​ប្រភេទ​ជួយ​សម្រួល​ដល់​ចង្វា.ក់​​បេះដូង?

9 ម៉ោង មុន

ការ​កើនឡើង​ចង្វាក់បេះដូង​ញាប់​ពេក គឺ​មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ ។ ការ​កើនឡើង​ចង្វាក់បេះដូង​ញាប់​អាច បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ស្ថានភាព​ស្ត្រេ​ស ឬ បញ្ហា​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម ។ ចំពោះ​សត្វ​ឆ្កែ…

ការ​កើនឡើង​ចង្វាក់បេះដូង​ញាប់​ពេក គឺ​មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ ។ ការ​កើនឡើង​ចង្វាក់បេះដូង​ញាប់​អាច បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ស្ថានភាព​ស្ត្រេ​ស ឬ បញ្ហា​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម ។

ចំពោះ​សត្វ​ឆ្កែ ការ​កើនឡើង​ចង្វាក់បេះដូង​នេះ នឹង​មិន​អាច​ធ្វើ​អោយ​វា រស់នៅ​បាន​យូរ​ជាង ១០ ទៅ ១២​ឆ្នាំ​នោះ​ទេ​។ បញ្ហា​នេះ មិនមែន​កើតឡើង​ចំពោះតែ​សត្វ​ឆ្កែ​នោះ​ទេ សម្រាប់​មនុស្ស​យើង​ក៏​មិនល្អ​នោះ​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​រៀបចំ​របប​អាហារ ក្នុង​ការ​ទទួលទាន​អោយ​បាន​ត្រឹមត្រូវ ដែល​វា អាច​ជួយ​លៃ​តម្រូវ​ដល់​ចង្វាក់បេះដូង របស់​អ្នក​អោយ​បាន​ល្អ ។

ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​ទាំង ១០​យ៉ាង ដែល​ជួយ​លៃ​តម្រូវ​ចង្វាក់បេះដូង​អ្នក អោយ​ដើរ​បាន​ល្អ​បាន ៖

១. ទឹកដោះគោ​យ៉ា​អួ
វា​ជា​អាហារ​ដ៏​ល្អ​មួយ ពីព្រោះ​ថា​ទឹកដោះគោ​យ៉ា​អួ​មាន​ផ្ទុក​វីតាមីន B១២ ដែល​ជួយ​ដល់​ជម្រុញ និង ធ្វើ​អោយ​ប្រព័ន្ធ​ប្រសាទ​រឹង​មាំ និង អាច​ជួយ​អោយ​អ្នក​កាត់​បន្ថយ​ស្ត្រេ​សបាន​។

២.​ជី​អង្កាម
ដោយ​យោង​តាម​ការ​សិក្សា​ពី​បុរាណ ជី​អង្កាម​មាន​ឥទ្ធិពល ធ្វើ​អោយ​ចរន្តឈាម​រត់​ក្នុង​រាង​កាយ មាន​ភាពល្អ​ប្រសើរ​ឡើង និង ធ្វើ​អោយ​សាច់ដុំ​រឹង​មាំ​បាន​ផង​ដែរ ។

៣.​ស្រូវ​សាឡី
គុណសម្បត្តិ​របស់​វា គឺ​វា​អាច​ជួយ​យក​ចេញ​នូវ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ចេញពី​ស​សៃ​អា​ទែ​បេះដូង​។ កម្រិត​ជាតិ​អាស៊ីត​ត្រី អូ​មេ​ហ្គា​៣ គឺ​អាច​ជួយ​រក្សា​ចង្វាក់បេះដូង អោយ​នៅ​ថេរ​បាន ។

៤. ផ្លែ​ទំពាំងបាយជូរ​ក្រៀម
វា​ល្អ​សម្រាប់​សុខភាព​អ្នក ដោយសារ​តែ​ទំពាំងបាយជូរ​ក្រៀម​មាន​កម្រិត​សូ​ដ្យូ​ម​ទៀត និង ផ្ទុក​ប៉ូ​តា​ស្យូ​ម ខ្ពស់​។ កត្តា​នេះ​ហើយ ដែល​ធ្វើ​អោយ​បេះដូង​អ្នកមាន​សុខភាព​ល្អ​បាន ។

៥. ត្រី
អាស៊ីត​ខ្លាញ់ត្រី​អូ​មេ​ហ្គា​៣ គឺ​ពិតជា​ល្អ​ចំពោះ​សុខភាព​បេះដូង ពីព្រោះ​វា​មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។ ពពួក​ត្រី​សមុទ្រ​ដូច​ជា ធូ​ណា​, សាល់​ម៉ុង គឺ​ពិតជា​ល្អ​ចំពោះ​អ្នក​ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា ៣ ។

៦. ផ្លែ​ចេក
វា​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម ដែល​ជា សា​ធារ​ជាតិ​ចិញ្ចឹម​ដ៏​សំខាន់​ចំពោះ ទំនាក់ទំនង​រវាង បេះដូង​និង​ខួរក្បាល​។ ដូច្នេះ ផ្លែ​ចេក​ត្រូវ​បាន​ចាត់ទុកជា ផ្លែ​ឈើ​ម្យ៉ាង​ដ៏​ល្អ ក្នុង​ការ​រក្សា​កម្រិត​ចង្វាក់បេះដូង​អ្នក អោយ​ល្អ​បាន ។

៧. ខ្ទឹមស
ខ្ទឹមស គឺ​អាច​យក​ចេញ​នូវ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ចេញពី​រាង​កាយ ហើយ​វា​ក៏​អាច​បញ្ឈប់​សកម្មភាព របស់​រ៉ា​ឌី​កាល់​សេរី ក្នុង​ការ​បំផ្លាញ​ដល់​សុខភាព​បេះដូង​បាន​ផង​ដែរ ។

៨.​អំបិល
ចង្វាក់បេះដូង​ញាប់​មិន​ត្រឹមតែ ជា​បញ្ហា​ចំពោះ​សុខភាព​អ្នក​នោះ​ទេ កាលបើ​បេះដូង​អ្នក​ដើរ​យឺត​ពេក នោះ​វា​ក៏​ចោទ​ជា​បញ្ហា​ដល់​អ្នក បាន​ដូច​គ្នា​ដែរ​។ ការ​បន្ថែម​អាហារ ដែល​មាន​ជាតិ​ប្រៃ​បន្តិច ទៅ​ក្នុង​របប​អាហារ ប្រចាំ​ថ្ងៃ​របស់​អ្នក ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ផង​ដែរ ។

៩. តៅហ៊ូ
វា​ត្រូវ​បាន​គេ​ធ្វើ​ចេញពី សណ្តែកសៀង ។​វា​មិន​ត្រឹមតែ​មិន​មាន​ផ្ទុក​នូវ កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​នោះ​ទេ វា​ថែម​ទាំង សម្បូរ​នូវ​ជាតិ​កាល់ស្យូម ដែល​ជួយ​ធ្វើ​អោយ​ចង្វាក់បេះដូង​អ្នក ដើរ​បាន​ត្រឹមត្រូវ​ដែរ​។

១០. សណ្តែកដី
សណ្តែកដី គឺ​មាន​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ mono –saturated ដែល​ល្អ​ក្នុង​ការ​ជួយ​បង្ការ​បេះដូង​អ្នក ពី​ការ​គាំង និង ធ្វើ​អោយ​បេះដូង​មាន​ជាតិ​រំអិល​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ