អ្នកបច្ចេកទេសខាងឧតុនិយមកម្ពុជា បានកំពុងតែធ្វើការជាមួយនឹងអ្នកបច្ចេកទេសឧតុនិយមបារាំង ដើម្បីទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា ។ នេះបើតាមការអះអាងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
កិច្ចការនេះ ត្រូវបានបញ្ជាក់នៅពេលដែល ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក ជេន សេបាទ្យែន កាសេស ( Jean-Sebastien CASES) នាយកទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំគណៈប្រតិភូ ដើម្បីចូលជួបពិភាក្សាការងារ ។
ក្នុងឱកាសនេះ តំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(បានធ្វើបទបង្ហាញជម្រាបជូនអំពី ការរកឃើញពាក់ព័ន្ធនឹងការងារបច្ចេកទេសចុងក្រោយបំផុត និងការវាយតម្លៃប្រព័ន្ធ, ការណែនាំចំពោះការធ្វើទំនើបកម្ម និងដំណោះស្រាយដែលធ្វើឱ្យប្រសើរឡើងសម្រាប់ប្រព័ន្ធព្យាករណ៍ និងប្រព័ន្ធព្រមានទុកជាមុនដែលមានស្រាប់, ប្រព័ន្ធប្រមូលទិន្នន័យ និងទូរគមនាគមន៍កម្រិតខ្ពស់ ស្របតាមស្តង់ដារចុងក្រោយបំផុតរបស់អង្គការឧតុនិយមពិភពលោក, និងកម្មវិធីកសាងសមត្ថភាពសម្រាប់មន្ត្រីជាដើម ៕
ចែករំលែកព័តមាននេះ