ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ក្រោយ​ពី​ពិនិត្យ​លើ​ក្រសួង​ស្ថាប័ន​​១៦ បាន​ធ្វើការ​កែសម្រួល​៣​អគ្គនាយក​ដ្ឋាន និង​៣០​នាយ​ដ្ឋា​ន​ នៅ​តាម​ក្រសួង ស្ថាប័ន​ផ្សេង​ៗ ហើយនឹង​បន្ត​ធ្វើ​ទៀត

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​លើ​ក្រសួង​ស្ថាប័ន​១៦ បាន​ធ្វើការ​កែសម្រួល​ដល់​៣​អគ្គនាយកដ្ឋាន និង​៣០​នាយ​ដ្ឋា​ន​នៅ​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ៗ ហើយនឹង​បន្ត​ធ្វើ​បន្ត​ទៀត…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​លើ​ក្រសួង​ស្ថាប័ន​១៦ បាន​ធ្វើការ​កែសម្រួល​ដល់​៣​អគ្គនាយកដ្ឋាន និង​៣០​នាយ​ដ្ឋា​ន​នៅ​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ៗ ហើយនឹង​បន្ត​ធ្វើ​បន្ត​ទៀត ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី «​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» នៅ​ខណ្ឌ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០២៦ ថា មក​ដល់​ពេល​មានការ​ធ្វើ​កែ​កំណែទម្រង់​នៅ​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​មាន​ប្រសិទ្ធភាព​ជូន​រដ្ឋ ពោល​គឺ​មិនមែន​ធ្វើ​កំណែទម្រង់​ត្រឹម​ក្រោយសង្គ្រាម​កន្លង​មក​នោះ​ទេ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ នៅ​តាម​ក្រសួង ស្ថាប័ន រដ្ឋ​នានា​បាន​ធ្វើការ​កែទម្រង់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ការងារ​ជូន​រដ្ឋ ។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «​ការ​ធ្វើ​កំណែទម្រង់​នៅ​អគ្គនាយកដ្ឋាន​ពន្ធ​មិន​ខុស​ពី​ការ​ធ្វើ​កំណែទម្រង់​រដ្ឋ​«..» នៅ​ក្នុង​អាណត្តិ​នេះ អាទិភាព​១ វិធាន​ជា​គន្លឹះ​សំខាន់ គឺ​ធ្វើ​កំណែទម្រង់​សារ​ធារ​ណៈ ដោយ​ធ្វើការ​វិភាគ​មុខងារ និង​កំណែទម្រង់​នៅ​បណ្តា​ស្ថាប័ន​មួយ​ចំនួន ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា គោលការណ៍​កំណែទម្រង់​នេះ ក៏​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​មិនមែន​ធ្វើ​ឡើង ទើបតែ​ចាប់ផ្តើម​ក្រោយ​សង្គ្រាម​នោះ​ទេ​» ។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា គ្រប់​ស្ថាប័ន បាន​ចាប់ផ្តើម​តាំងពី​ដើម​អាណត្តិ​មក​ម្ល៉េះ ដោយ​មក​ដល់​ពេល​នេះ បាន​ធ្វើការ​ចំនួន​១៦​ក្រសួង ស្ថាប័ន ធ្វើការ​កែសម្រួល​ហើយ​ក្នុង​នោះ គិត​មក​ដល់​ពេល​នេះ ក្រោយ​ពី​ពិនិត្យ​លើ​ស្ថាប័ន​១៦ ក៏​បាន​ធ្វើការ​កែសម្រួល​ដល់​៣​អគ្គនាយកដ្ឋាន និង​៣០​នាយ​ដ្ឋា​ន​នៅ​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ៗ​ហើយនឹង​បន្ត​ធ្វើ​បន្ត​ទៀត ។

ពាក់ព័ន្ធ​និង​ការ​ធ្វើ​កំណែទម្រង់​នេះ​ដែរ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​បាន​សរសើរ​ផង រិះគន់​ផង លើ​ការងារ​ដែល​រាជរដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ក្រសួងការពារជាតិ សម្តេចធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ការ​កែទម្រង់​នេះ មិនមែន​កាត់​អ្នក​ស្អប់​ចោល​ដាក់​អ្នក​ស្រឡាញ់​ទេ ជា​ការ​ធ្វើ​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​នៃ​ប្រទេស​ជាតិ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​នាយកដ្ឋាន និង​ការិយាល័យ​មួយ​ចំនួន​នេះ ដើម្បី​បង្រួម​ការិយាល័យ​មួយ​ចំនួន​ដែល​មាន​ភារកិច្ច​ស្រ​ដៀង​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ