ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើភ្នំពូជសុទ្ធ ១០ក្បាល ត្រូវបានលែងចូលក្នុងទន្លេស្រែពក ដើម្បីស្តារប្រភេទសត្វកម្រជិតផុតពូជ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ចំនួន ១០​ក្បាល ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ទន្លេស្រែពក ដើម្បី​គាំទ្រ​ការ​ស្តារ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ចំនួន ១០​ក្បាល ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ទន្លេស្រែពក ដើម្បី​គាំទ្រ​ការ​ស្តារ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ។

រាជរដ្ឋាភិបាល អង្គការ WWF-​កម្ពុជា និង​ដៃគូ ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ស្ដារ​ប្រភេទ​ក្រពើ​ដ៏​កម្រ​បំផុត​មួយ នៅ​លើ​ពិភពលោក ។

ខេត្ត​មណ្ឌល​គី​រី ប្រទេស​កម្ពុជា​-​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ – អង្គការ WWF-​កម្ពុជា សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋបាល​ខេត្ត​មណ្ឌល​គី​រី អង្គការ Fauna & Flora International (FFI) អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ សូម​ជូនដំណឹង​អំពី​ការ​លែង​ក្រពើ​ភ្នំ​ពូជ​សុទ្ធ ចំនួន​១០ ក្បាល (Crocodylus siamensis) ចូល​ទៅ​ក្នុង​ទន្លេស្រែពក ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បន្ទាប់​ពី​ដំណើរការ​ពិគ្រោះ​យោបល់ និង​ទទួល​បានការ​យល់ព្រម​ពី​ភាគី​ពាក់ព័ន្ធ​នៅ​គ្រប់​កម្រិត រួម​ទាំង​សហគមន៍ ជនជាតិ​ដើម​ភាគតិច និង​សហគមន៍​មូលដ្ឋាន ។

ក្រសួងបរិស្ថាន​បាន​បន្ត​ថា កម្មវិធី​លែង​ក្រពើ​ភ្នំ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​ស្តារ​ប្រភេទ​ក្រពើ​ដែល​ជិត​ផុត​ពូជ​បំផុត​មួយ​នៅ​លើ​ពិភពលោក និង​ពង្រឹង​ការ​អភិរក្ស ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប នៅ​ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​៕

Screenshot
Screenshot
Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ