ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និងចិន រងការចោទថា បានដោះដូរបច្ចេកវិទ្យាហ្វឹកហ្វឺនទ័ព និងចែករំលែកទិន្នន័យអាវុធលោកខាងលិច​

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាសែត​អា​ល្លឺ​ម៉​ង់​មួយ​ ឈ្មោះ​DIE WELT បាន​ចោទប្រកាន់​កងទ័ព​ចិន​ថា ជួយ​បណ្ដុះបណ្ដាល​ជា​សម្ងាត់​ក្នុង​ដែនដី​ខ្លួន ទាហាន​រុ​ស្ស៊ី​ច្រើន​រយ​នាក់  ក្នុង​នោះ ​មាន​ទាហាន​មួយ​ចំនួន​ដែល​ដាក់​ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន​ផង​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាសែត​អា​ល្លឺ​ម៉​ង់​មួយ​ ឈ្មោះ​DIE WELT បាន​ចោទប្រកាន់​កងទ័ព​ចិន​ថា ជួយ​បណ្ដុះបណ្ដាល​ជា​សម្ងាត់​ក្នុង​ដែនដី​ខ្លួន ទាហាន​រុ​ស្ស៊ី​ច្រើន​រយ​នាក់  ក្នុង​នោះ ​មាន​ទាហាន​មួយ​ចំនួន​ដែល​ដាក់​ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន​ផង​ ។ កាសែត​នេះ​ លាតត្រដាង​បែប​​ដោយ​ផ្អែក​ជា​ពិសេស​លើ​បណ្ដា​ឯកសារ​របស់​ភ្នាក់ងារ​ស៊ើប​ការណ៍​​អឺរ៉ុប ​។

ការ​លាតត្រដាង​នោះ​ ដែល​មិន​មានការ​បញ្ជាក់​ដោយ​ឯករាជ្យ កើត​មាន​ពេល​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ចិន ជួប​ពិភាក្សា​គ្នា​កំពូល​ជាមួយ​សម​ភាគី​ចិន​លោក​ស៊ី​​ជី​ន​ពីង​ ។

តាម​កាសែត​អា​លឺ្ល​ម៉​ង់​នោះ​ថា​ ទាហាន​រុ​ស្ស៊ី​​ច្រើន​រយ​នាក់ បាន​ចូលរួម​កាលពី​ដំណាច់ឆ្នាំ​២០២៥ ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​កងទ័ព​ចិន​នៅ​តាម​ទីតាំង​យោធា​៦​ផ្សេង​គ្នា​នៅ​ចិន​។ កម្មវិធី​ទាំង​នោះ​ផ្ដោត​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​រ៉ូ​បូ​ឬ​ដ្រូ​ន ការ​តតាំង​ជាមួយ​ដ្រូ​ន​ដោយ​អាវុធ​អេ​ឡិច​ត្រូ​និក ព្រមទាំង​ការ​ហ្វឹកហាត់​ធ្វើ​ត្រាប់​ការ​ប្រយុទ្ធ​សម័យ​ទំនើប ​។ កង​ទាហាន​រុ​ស្ស៊ី​ ដែល​មក​ចូលរួម​ក្នុង​ការ​ហ្វឹកហ្វឺន​នោះ មក​ពី​អង្គភាព​យោធា​រុ​ស្ស៊ី​ផ្សេង​ៗ​គ្នា ។ ក្នុង​ចំណោម​ពួក​គេ​មួយ​ចំនួន​ជា​សមាជិក​កងកម្លាំង​ពិសេស​រុ​ស្ស៊ី ROBICON មាន​ឯកទេស​ខាង​ដ្រូ​ន ​។

កាសែត​នេះ​បន្ត​ថា ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​រួច​ហើយ មាន​ទាហាន​រុ​ស្ស៊ី​​ច្រើន​សិប​នាក់​បាន​ចូលរួម​កាលពី​ដើមឆ្នាំ​២០២៦​ក្នុង​ការ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន ហើយ​មួយ​ចំនួន​បម្រើ​ការ​នៅ​តាម​ប៉ុស្តិ៍​ទីបញ្ជាការដ្ឋាន​ ។

កាសែត​នេះ​ក៏​លាតត្រដាង​ដែរ​ថា ក្រុង​មូ​ស្គូ​ក៏​បាន​ជួយ​បណ្ដុះបណ្ដាល​ជា​សម្ងាត់ ទាហាន​ចិន​៦០០​នាក់​កាលពី​ឆ្នាំទៅ​មិ​ញ ​ដែល​ទាក់ទិន​ជា​ពិសេស ទាហាន​ខាង​រថពាសដែក ខាង​កាំភ្លើង​ធំ ទាហាន​វិស្វកម្ម​និង​ទាហាន​ការពារ​អាកាស​។ ក្រុង​មូ​ស្គូ​ និង​ក្រុង​ប៉េ​កាំ​ង ក៏​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ដែរ​ ពី​បណ្ដា​អាវុធ​ផលិត​នៅ​លោក​ខាងលិច ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​ប្រើ ពិសេស​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ​អា​មេ​រិ​ក​HIMARS ឬ​ប្រព័ន្ធ​ការពា​អាកាស​ប៉ា​ទ្រី​យ៉ូ​ត​ដែល​អា​មេ​រិ​ក​ផ្ដល់​ឲ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ