រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើងចំនួន២៥ករណី ឃាត់ខ្លួនជនបង្កសរុប៩២នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៤ករណី ឃាត់ខ្លួនជនងប់ល្បែង២៣នាក់។ នេះបើតាម
របាយការណ៍របស់ក្រសួងមហាផ្ទៃ ។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ ក៏ត្រូវបញ្ជូនទៅតុលាការ និង១នាក់បានអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ក្រចេះ សៀមរាប ត្បូងឃ្មុំ ស្វាយរៀង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ ៕
ចែករំលែកព័តមាននេះ