ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់កាលចុងក្រោយ! លោក​ត្រាំ ថា ការចរចា​ជិតដល់ទីបញ្ចប់ ខណៈព្រមានថា​«បើមិនត្រូវរ៉ូវគ្នាទេ​​នឹងមានរឿងអាក្រក់កើតឡើង»

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ កាលពី​ថ្ងៃ​ទី​២០​ ឧសភា​ ថា ការ​ចរចា​ដែល​កំពុង​ធ្វើ​ជាមួយ​អ៉ី​រ៉​ង់​ បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ​ ។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ កាលពី​ថ្ងៃ​ទី​២០​ ឧសភា​ ថា ការ​ចរចា​ដែល​កំពុង​ធ្វើ​ជាមួយ​អ៉ី​រ៉​ង់​ បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ​ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ នៅ​មូលដ្ឋាន​អាកាសចរណ៍​ ANDREWS រដ្ឋ​ម៉ា​រី​ឡែ​ន ​លោក​ត្រាំ​ថ្លែង​ថា គេ​នឹង​ឃើញ​អ្វី​ដែល​កើត​មាន​។

យើង​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ ឬ​យើង​នឹង​ត្រូវធ្វើ​អ្វី​ដែល​អាក្រក់​ ។ ខ្ញុំ​សង្ឃឹមថា​ អ្វី​ដែល​អាក្រក់​នឹង​មិនកើត​មាន​ទៅ​ចុះ​ ។ ប្រធានាធិបតី​អា​មេ​រិ​ក ​ក៏​ពន្យល់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​ចង់​បញ្ចប់​ជម្លោះ​តាម​ការ​ចរចា​ ។ ខ្ញុំ​នឹង​មិន​ប្រញាប់ប្រញាល់​ពេក​ទេ​ ។ ខុំ្ញ​ចង់​ឲ្យ​មនុស្ស​ស្លាប់​តិច​ជា​ជាង​ស្លាប់​ច្រើន​ ។ តែ​ខ្ញុំ​អាច​ធ្វើ​ទាំង​២​ ។

ទោះបី​យ៉ាងណា​ អ៉ី​រ៉​ង់​ហាក់ដូចជា​នឹង​មិន​ចុះ​ញ៉ម​ដាច់ខាត​ចំពោះ​ការ​សម្លុត​បំភ័យ​ឡើយ​។ អ្នក​ចរចា​សំខាន់​អ៉ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ ​បាក់​ហ័​រ​ហ្គា​លី​បា​ហ្វ បាន​ចោទប្រកាន់​អា​មេ​រិ​កថា​ ចង់​ធ្វើសង្គ្រាម​ឡើង​វិញ​។

លោក​ដែល​ក៏​ជា​ប្រធាន​សភាអ៉ី​រ៉​ង់​ផង​ដែរ ក្នុង​សារ​វី​ដេ​អូ​មួយ​ផ្សាយ​តាម​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​ថ្លែង​ថា​ ឧបាយកល​របស់​សត្រូវ​ទាំង​ចេញ​មុខ​ទាំង​លាក់បាំង​បង្ហាញ​ថា ទោះបីជា​មាន​សម្ពាធ​ខាង​នយោបាយ​ និង​សេដ្ឋកិច្ច សត្រូវ​នៅ​តែ​មិន​បោះបង់​ចោល​ទិស​ដៅ​យោធា​របស់​ខ្លួន និង​ស្វែងរក​ធ្វើសង្គ្រាម​ជា​ថ្មី​ទៀត​ ។

លោក​បន្ត​ថា អ៉ី​រ៉​ង់​ត្រូវ​ពង្រឹង​ការ​រៀបចំ​ខ្លួន ដើម្បី​អាច​តបត​វិញ​ខ្លាំងក្លា ចំពោះ​រាល់​ការ​វាយប្រហារ​ថ្មី​។ លោក​ថា​ អ៉ី​រ៉​ង់​នឹង​មិន​ចុះ​ញ៉ម​ដាច់ខាត​ចំពោះ​ការ​សម្លុត​បំភ័យ ក៏​ទោះបី​ក្រុង​វ៉ា​ស៊ីន​តោន​សង្ឃឹមលើ​ការ​ចុះចាញ់​របស់​ប្រជាជាតិ​អ៉ីរ៉​ង់​ក្ដី​។

ទោះបី​យ៉ាងណា​ អ៉ី​រ៉​ង់​គូសបញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​២០ ​ឧសភា​ ថា នឹង​ពិនិត្យ​សំណើ​ថ្មី​របស់​អា​មេ​
រិ​ក បន្ទាប់​ពី​ទស្សនកិច្ច​នៅ​អ៉ីរ៉​ង់​របស់​អ្នក​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន​ម្នាក់​។ រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះ​អង្គ​ម្ចាស់​ហ្វៃ​សាល់​បេន​ហ្វា​ហាន បាន​សម្ដែង​ការ​អបអរសាទរ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ ដែល​ផ្ដល់​ភ័ព្វវាសនា​ខាង​ការទូត​មួយ ដោយ​អំពាវនាវ​ដល់អ៉ី​រ៉​ង់​ឲ្យ​ឆក់​យក​ឱកាស​នេះ​ដើម្បី​ចៀសវាង​ការ​បង្កើន​ជម្លោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ